ខេត្តព្រះសីហនុ៖ នាថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការមូលដ្ឋាន សមាគមមន្រ្តីរាជការ សុីវិល ក្រសួងមហាផ្ទៃ ខេត្តព្រះសីហនុ បានរៀបចំ ពិធីប្រគល់ប្រាក់ឧបត្ថម្ភ ក្រោមអធិបតីភាព លោកស្រី ហៀក ហុីមូល្លី អភិបាលរង ខេត្តព្រះសីហនុ លោក សេរី សម្បត្តិ នាយករងរដ្ឋបាល សាលាខេត្ត លោកស្រី នួន សុភាព ប្រធាន ការិយាល័យ គណនេយ្យ សាលាខេត្ត បានប្រគល់ថវិកាឧបត្ថម្ភ សរុប ចំនួន ៩. ០០០.០០០រៀល ជូនដល់គ្រួសារសព ០២នាក់ ។
១. ឈ្មោះ សេង ស្រីណុច ត្រូវជាប្រពន្ធរបស់សព ថេត វ៉ាន់ដែន ទទួលបានថវិកា ៤.៥០០.០០០រៀល
២. ឈ្មោះ ពៅ ឡៃសៀម ត្រូវជាប្រពន្ធរបស់សព ខែក ហឿន ទទួលបានថវិកា ៤.៥០០.០០០រៀល។