Home / ព័ត៌មានទូទៅ / មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យរថយន្តកុងតែន័រដែលចតអនាធិបតេយ្យតាមដងផ្លូវនៅចំណុចមុខកំពង់ផែ

មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យរថយន្តកុងតែន័រដែលចតអនាធិបតេយ្យតាមដងផ្លូវនៅចំណុចមុខកំពង់ផែ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើតខែចេត្រឆ្នាំច ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមមាន នគរបាលចរាចរណ៍ កងរាជអាវុធហត្ថ មន្ទីរបរិស្ថាន  មន្ទីរសាធារណៈការ មន្ទីរព័ត៌មាន ចុះសំអាតរថយន្តកុងតែន័រដែលនៅតែលបលួចចតអនាធិបតេយ្យតាមដងផ្លូវដែលតែងបង្កការកកស្ទះរាល់ថ្ងៃនៅចំណុចមុខកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។

ទាក់ទិនបញ្ហារថយន្ត ដឹកទំនិញខ្លះដែលនៅតែលបចតតាមបណ្តោយផ្លូវមុខផែនេះកំលាំងនគរបាលចរាចរណ៏ផ្លូវគោក បានកិច្ចសហការជាមួយ មន្ទីសាធារណការ ក្រោមដឹកនាំសម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការចុះអប់រំ ណែនាំ ចាប់ផាកពិន័យជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណានៅតែមានតៃកុងរថយន្តមួយចំនួនតូចបានលបចតជាហូរហែដែរ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរ បានចាប់រថយន្ត កុងតែន័រដែលបានចតអនាធិបតេយ្យតាមដងផ្លូវត្រៀមចូលដឹកទំនិញក្នុងកំពង់ផែបានចំនួន៤គ្រឿងយកទៅរក្សាទុកដើម្បីចាត់ការតាមនិតីវិធី។

ក្រុមការងារនេះបានធ្វើការប្តេជ្ញាចិត្តថា នឹងបន្តធ្វើការងារអោយបានដូចភ្លៀងរលឹមដើម្បីបញ្ចៀសការកកស្ទះនិងការប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈក្នុងក្រុងព្រះសីហនុ៕TR
#រដ្ឋបាលខេត្តព្រះសីហនុ#សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

(ដោយ ក្រុមគេហទំព័រសាលាខេត្តព្រះសីហនុ)

container container1 container2 container3 container4 container5 container6