កោះរ៉ុង៖ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅកោះរ៉ុង ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨ នេះ ឯ.ឧ យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអធិបតី ក្នុងពិធីចុះចែកវិញ្ញាប័ណ្ណបត្រសំគាល់ម្ចាស់អចលវត្ថុជាបន្ត ជូនប្រជាពលរដ្ឋ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ។
សូមបញ្ជាក់ថា តាមអនុក្រឹត្យលេខ៤៧ នេះ រាជរដ្ឋាភិបាល បានសម្រេចធ្វើប្រទានកម្មជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ២៩៧គ្រួសារ ដែលបាននិងកំពុងរស់នៅជាអចិន្ត្រៃយ៏លើកោះរ៉ុង មាន៖
– ភូមិដើមថ្កូវ សរុបទំហំ ១២៥,៣១ ហិចតា ស្មើ ១៧០ ក្បាលដី
– ភូមិព្រែកស្វាយ សរុបទំហំ ១៦៧,៤៥ ហិចតា ស្មើ ២០០ក្បាលដី
– ភូមិសុខសាន្ត សរុបទំហំ ២០០,៤១ ហិចតា ស្មើ ១២៨ ក្បាលដី
– ភូមិកោះតូច សរុបទំហំ ៣៥,២០ ហិចតា ស្មើ ១៣៩ ក្បាលដី ។
មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានគោរពថ្លែងអំណរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចកាត់ដីទំហំ ៥២៨,៣៧ ហិកតា ជូនប្រជាពលរដ្ឋ ។
ជាមួយនេះផងដែរ ឯ.ឧ អភិបាលខេត្ត បានសូមអោយប្រជាលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន អោយបានគ្រប់ៗគ្នា ៕NRa