ស្រុកព្រៃនប់៖ ព្រឹកថ្ងៃទី១៥ ខែមេសាឆ្នាំ ២០១៨ ដែលជាថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញយកទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តព្រីងច័ន្ទបារមី ស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានប្រគេនបច្ច័យចំនួន ៤,០០០ ដុល្លាអាមេរិច ដើម្បីចូលរួមក្នុងការកសាង សមិទ្ធិផលនានា នៅក្នុងវត្តព្រីងច័ន្ទបារមី នេះផងដែរ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងខេត្តព្រះសីហនុ ជួបតែសេចក្តីសុខ សំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕