ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវ បានដឹកនាំមន្រ្តីរាជការ កងកំលាំង តាមមន្ទីរ អង្គភាពនានា ដើម្បីប្រារព្វពីធីសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី នៅរង្វង់មូលតោពីរ និងឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។
គួរបញ្ជាក់ថា តាមទំនៀមទំលាប់របស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ រៀងរាល់ឆ្នាំ ពិធីសែនព្រេន មួយត្រូវបានប្រជាពលរដ្ឋប្រារព្វគោរពមិនដែលខាន នៅរង្វង់មូលតោពីរ ដើម្បីសុំសេចក្តីសុខចម្រើន និងសិរីសួស្តី នាឱកាសឆ្នាំថ្មីនេះ ៕ NRa