ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ លោក ង្វៀន ថេគឿង អគ្គកុងស៊ុលនៃប្រទេសវៀតណាម ប្រចាំខេត្តព្រះសីហនុ បានជួបសំដែងការសមជាមួយនឹង ឯ.ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីជូនពរឆ្នាំថ្មី២០១៨ ដែលនឹងឈានមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨
ខាងមុខនេះ។
លោក ង្វៀន ថេគឿង បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថាបានធ្វើអោយមានការអភិវឌ្ឍន៏ជឿនលឿន និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ ក្នុងនោះដែរ ឯកឧត្តម យន្ត មីន បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណចំពោះគណៈប្រតិភូនៃអគ្គកុងស៊ុលវៀតណាម បានចំណាយពេលវេលាដ៏មានតំលៃនេះ និងសូមអោយចំណងសាមគ្គីភាពនៃប្រទេសទាំងពីរស្ថិតស្ថេរយូរអង្វែង ៕
(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)