ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី ៧ មេសា ឆ្នាំ ២០១៨ គណ: ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមព្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញចុះសួរសុខទុក្ខ ជូនពរ ដល់នាយទាហ៊ាន នាយទាហ៊ាន និងពលទាហ៊ាន កងពលតូចអន្តរាគមន៍លេខ៤ ចំណុះអោយកងពលធំអន្តរាគមន៍លេខ២ ទឹសឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ និងដើម្បីថែរក្សាចំណងសម្ព័ន្ធមេត្រីភាព រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ដែលជាការពង្រឹងខឿនការពារជាតិរបស់ប្រជាជនយើង។ ជាមួយគ្នានេះដែរគណៈប្រតិភូដឹកនាំដោយ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បាននាំយកនូវថវិការ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងពលតូចអន្តរាគមន៍លេខ 4 និងកងពលធំអន្តរាគមន៍លេខ 2 ដែលក្នុងនោះរួមមាន:
_ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ 4 ថវិកាចំនួន 33 លានរៀល
_ឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ 2 ថវិកាចំនួន 4 លានរៀល
_ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ 4 ប្រេងម៉ាស៊ូតចំនួន 3.200 l , ឧបត្ថម្ភដល់ការធ្វើពិដាន និងភ្លើងបំភ្លឺ នូវថវិកា ចំនួន 31.600.000រៀល .
_ត្រីចំហុយ 100យួរ
_មី 100 កេសតូច
_ស្ករស 50 គីឡូក្រាម
_ទឹកបរិសុទ្ធ 30 កេស និង18យួរ
_ទឹកក្រូច 50 កេស
_ស្រាបៀរ 100 កេស។
ឧបត្តម្ភ ពលទាហ៊ាន ម្នាក់ៗ ៥០០០០រៀល និងគ្រួសារពលទាហ៊ានម្នាក់ៗ ៤០០០០រៀល ៕ NRa
( ដោយក្រុមគេហទំព័រខេត្ត )