ខេត្តព្រះសីហនុ៖ នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា នឹងរៀបចំកម្មវីធី ” និរតីសង្រ្កាន្ត ឆ្នាំ២០១៨ “។ កម្មវិធីនេះ តាមប្រសាសន៏ ឯ.ឧ យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអោយដឹងថា នឹងប្រព្រឹត្តទៅ មានលក្ខណ: ទ្រង់ទ្រាយធំជាងមុន និងមានតារាសម្តែងល្បីៗ ចូលរួមសម្តែងជូនភ្ញៀវទេសចរណ៏ផងដែរ ។ ជាមួយនេះផងដែរ នៅតាមមូលដ្ឋានឃុំ ស្រុក ក្នុងវត្តអារ៉ាម និងតំបន់ទេសចរណ៏នានា នឹងមានលេងល្បែង របាំប្រជាប្រិយ៏ផ្សេងៗ ជូនភ្ញៀវកំសាន្តផងដែរ ។
នៅក្នុងក្រុង មកដល់ពេលនេះ ក្រុមការងារ នៃគណៈកម្មការ និរតីសង្ក្រាន្ត បានកំពុងមមាញឹកតាមផែនការ ដើម្បីរៀបចំដូចជាៈ តែងលំអរខ្លោងទ្វារ ដំឡើងអគ្គិសនី សំអាតសួនច្បារ និងតាមដងផ្លូវសាធារណៈនានា យ៉ាងយកចិត្តទុកដាក់ ។
ដោយឡែកការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នឹងអនុវត្តអោយកាន់តែមានភាពល្អប្រសើរជាងមុន ដើម្បីអោយបងប្អូន ភ្ញៀវទេសចរណ៏មានភាពកក់ក្តៅ កំសាន្តអារម្មណ៏ និងទទួលពរជ័យឆ្នាំថ្មី គ្រប់ក្រុមគ្រួសារ ៕ NRa