ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ និងផ្តល់ថវិកាខ្លះដល់បងប្អូនកម្មករ កម្មការិនីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តដឹកទឹកកកកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ហើយកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ។
តាមប្រភពពីនគរបាលចរាចរណ៍ខេត្តព្រះសីហនុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីរថយន្តដឹកទឹកកកបើកមកបុកឡានដឹកកម្មករពីក្រាយយ៉ាងពេញទំហឹង ធ្វើអោយឡានដឹកកម្មករជ្រុលទៅបុកឡានដឹកកម្មករផ្សេងទៀតចំនួន ៤ឡាន។
ហេតុការនេះបានបណ្តាលអោយកម្មករ-កម្មការិនី ចំនួន៣៨នាក់រងរបួសក្នុងនោះ រងរបួសធ្ងន់ចំនួន០៣នាក់ ស្រីម្នាក់ បាក់ជើងម្ខាង ចំណែកតៃកុងរថយន្តបង្កនគរបាលបានឃាត់ខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធី។ TR
ដោយ ខៀវ សាវ៉ុន