ខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធមិទ្ទិញខួបលើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ ” ស្ត្រីរួមបន្តថែរក្សាសន្តិភាព ដើម្បីវឌ្ឍន៍ជាតិ ” ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឡូ គីម អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ នាថ្ងៃទី ៤រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃតី០៥ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ ។
លោកជំទាវ ឡូ គីម អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានកោតសរសើរបងប្អូននារីខេត្តព្រះសីហនុ បានបំពេញការងារតាមតួនាទីទទួលបានលទ្ធផលល្អ និងបន្តសកម្មភាពការងារឱ្យបានខ្លាំងក្លារបន្ថែមទៀត ព្រោះនារីមានតួនាទីក្នុងជួររាជរដ្ឋាភិបាល និងនៅតាមមន្ទីរ ក្រសួង អង្គភាពរដ្ឋ និងវិស័យឯកជនជាច្រើនទៀតមិនចាញ់បុរស ។ ការប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ក្នុងគោល បំណងជំរុញឱ្យមានការខិតខំប្រឹងប្រែង ដើម្បីបង្កើនការវិនិយោគធន ធានមនុស្ស និងសេដ្ឋកិច្ច លើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានសម្រាប់សង្គមជាតិ បច្ចុប្បន្នស្ត្រីទទួលសិទ្ធិស្មើ នឹងបុរសក្នុងជីវភាពនយោបាយ សេវាអប់រំ សេវាសង្គមប្រកបដោយសមធម៌ យុត្តិធម៌ សម្រាប់សង្គមជាតិ និងសង្គមគ្រួសារប្រកបដោយចីរភាព ។
លោកជំទាវបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះស្ត្រី តម្លៃស្ត្រី និងគ្រួសារខ្មែរដោយផ្អែកលើការគាំទ្រ ការទទួលស្គាល់ពីគ្រួសារ សុខភាព សេដ្ឋកិច្ច វប្បធម៌ ចំណេះដឹង ឋានៈតួនាទីក្នុងសង្គមដោយភាពកក់ក្តៅ ការការពារសុវត្ថិភាពប្រកបដោយការស់នៅដោយសុខក្សេមក្សាន្ត និងការអភិវឌ្ឍគ្មានអំពើហិង្សា ពិសេសក្រុម ប្រឹក្សាជាតិកម្ពុជា តាមគោលនយោបាយចតុកោណ និងផែនការនារីរតនៈ លើកស្ទួយស្ថានភាពស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិលើគ្រប់វិស័យ ។ LSP