Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក

កិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចប្រជុំ ពិភាក្សាជាមួយ ក្រុមហ៊ុន ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)

ស្តីពីសំណើសុំជីកកប់ប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក កប់បំពង់ និងខួងឆ្លងកាត់ផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុដោយ មានការអញ្ជើញចូលរួមពីសំណាក់លោកឯមភាពនាយករដ្ឋបាលនៃសាលាខេត្តព្រះសីហនុនិងក្រុមការងារពាក់ព័ន្ធមកពីអង្គភាពនានា ជាមួយនឹងភាគីតំណាងក្រុមហ៊ុន ហ្វីប៊ើរ អុបទិក ខមញូនីខេសិន ណេតវើក (CFOCN) ។

នៅក្នុងកិច្ចប្រជុំនេះ បានលើកនូវផលប៉ះពាល់ និងកិច្ចការពារនូវផលប៉ះពាល់ទាំងនេះផងដែរ។
ក្នុងកិច្ចប្រជុំនេះក៏បានស្នើឱ្យភាគីក្រុមហ៊ុន
-ក្រុមហ៊ុនក្រោយពីជីកផ្លូវបំពាក់សម្ភារៈរួចត្រូវជួសជុលឲ្យបានស្អាតឡើងវិញ
-ក្រុមហ៊ុនត្រូវមានទំនួលខុសត្រូវនៅផលប៉ះពាល់នានា
-សូមឲ្យក្រុមការងារជំនាញពាក់ព័ន្ធនិងការជីកដូចជាបរិស្ថាន អគ្គីសនី ប្រៃសណីយ៍…. និងក្រុមហ៊ុន សូមចូលរួមគ្នា ដើម្បីជៀសវាងការរុះរើនាពេលក្រោយទៀត។
-និងសំណើរផ្សេងទៀត។
-ស្នើឲ្យក្រុមហ៊ុនដាក់នូវកាលបរិច្ឆេទឱ្យបានច្បាស់លាស់ ភាគីក្រុមហ៊ុនក៏បានយល់ព្រមទៅតាមសំណើរបស់មន្រ្តីជំនាញ និងលោកប្រធានអង្គប្រជុំ បន្ថែមពីលើនោះផងដែរភាគីតំណាងក្រុមហ៊ុន ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) ក៏បានប្រាប់ក្នុងអង្គប្រជុំឲ្យដឹងដែរថាក្រុមហ៊ុនរបស់លោកមានក្រុមការងារថែរក្សាផ្លូវប្រសិនជាមានបញ្ហា នានានៅថ្ងៃក្រោយតាមបណ្តាញផ្លូវដែលក្រុមហ៊ុនបានជីក លោកនឹងធានាជួសជុលជូនវិញ។ សម្បត្តិ

01

02

03

04