Home / ព័ត៌មានទូទៅ / ប្រតិភូសភាពាណិជ្ជកម្មចិន ជួបសំដែងការគួរសមជាមួយអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

ប្រតិភូសភាពាណិជ្ជកម្មចិន ជួបសំដែងការគួរសមជាមួយអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្លែងក្នុងជំនួបកាលពីថ្ងៃចន្ទ ៤រោច ខែ ផល្គុន ឆ្នាំរការ នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា៖”ឯកឧត្តម សូមស្វាគមន៏យ៉ាងរីករាយចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មចិនដែលចាប់អារម្មណ៏ចំពោះសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានសំលឹងមើលខេត្តព្រះសីហនុសំរាប់ជាទិសដៅសំខាន់ក្នុងការវិនិយោគ។”

ឯកឧត្តម បន្តថា “ស្វាគមន៏រាល់ការវិនិយោគមកពីគ្រប់ទិសទីទាំងអស់មិនថាប្រទេសចិនឬប្រទេសណាទេ។”ឯកឧត្តម ថ្លែងប្រាប់គណៈប្រតិភូថា ខេត្តព្រះសីហនុ គឺជាខេត្តបំពង់កសេដ្ឋកិច្ចហើយត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាតំបន់ឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់កម្ពុជា ជាទិសដៅការអភិវឌ្ឍរយៈពេលវែងខេត្តគ្រោងនឹងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៏ និងវិនិយោគ សំរាប់ធ្វើឱ្យកាន់តែមានការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចូលមកកាន់តែច្រើនថែមទៀត។
គ្រានោះដែរ ឯកឧត្តម យន្ត មីន បានរំលេចឱ្យក្រុមអ្នកវិនិយោគទាំងឡាយគួរងាកមកចាប់អារម្មណ៏លើវិស័យពីរដែលកំពុងលេចធ្លោជាងគេក្នុងពេលនេះគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៏។
ឯកឧត្តម អភិបាល មានរំពឹងថា ទៅថ្ងៃខាងមុខ ខេត្តព្រះសីហនុនឹងក្លាយទៅជាគោលដៅដ៏សំខាន់សំរាប់អ្នកវិនិយោគមកពីគ្រប់កន្លែង និងទេសចរជាតិអន្តរជាតិផងដែរ។

លោក ជិន ឈីងតាវ (CHEN QINGTAO)….បានអោយដឹងថា ឆ្លងតាមរយៈទំនាក់ទំនងវប្បធម៌ និង នយោបាយល្អប្រសើរជាមួយគ្នាជាយូរមកហើយរវាងកម្ពុជា- ចិន លោក មានជំនឿថា សម្ព័ន្ធភាពកម្ពុជា-ចិននឹងកាន់តែរឹងមាំថែមទៀតដើម្បីជម្រុញការវិនិយោគឱ្យកាន់តែខ្លាំងក្លា។
លោកបន្តថា នៅខែមេសាឆ្នាំ២០១៨ខាងមុខនេះ សភាពាណិជ្ជកម្មចិន នឹងបង្កើតវេទិកាវិនិយោគមួយនៅទីក្រុងភ្នំពេញដើម្បីទាក់ទាញអ្នកវិនិយោគអោយងាកមកសំលឹងមើលខេត្តព្រះសីហនុជាគោលដៅវិនិយោគឱ្យបានកាន់តែធំថែមទៀត។

ក្នងឱកាសនេះដែរក្រុមប្រតិភូក៏មានបំណងចង់វិនិយោគលើគម្រោងបង្កើតថាមពលអគ្គីសនីដោយប្រើថាមពលខ្យល់សមុទ្រនៅខេត្តព្រះសីហនុផងដែរ។
នៅថ្ងៃស្អែកទី៦ ខែមីនា ឆ្នាំ២០១៨ ប្រតិភូសភាពាណិជ្ជកម្មចិនគ្រោងជួបថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីពិភាក្សាបន្តទៀត។
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ គ្រោងនឹងជួបពិភាក្សាបន្តទៀតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ផងដែរ៕TR

(ដោយក្រុមគេហទំព័រខេត្តព្រះសីហនុ)

#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍលើគ្រប់វិស័យ

Meeting1 Meeting2 Meeting3 Meeting4 Meeting5 Meeting6 Meeting7 Meeting8 Meeting9 Meeting10 Meeting11 Meeting12