នៅព្រឹកថ្ងៃចន្ទ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន បានសំដែងការស្វាគមន៍ចំពោះក្រុមហ៊ុនតាំងគង់គ្រុបដែលបានជ្រើសយកខេត្តព្រះសីហនុជាទិសដៅសំរាប់ធ្វើការវិនិយោគនិងបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកំពស់ជីវភាពរបស់ពលរដ្ឋអោយកាន់តែប្រសើរឡើង។
គ្រានោះដែរ ឯកឧត្តម បានអំពាវនាវអោយភ្ញៀវទេសចរ និងអ្នកវិនិយោគទាំងឡាយសូមចូលមកវិនិយោគនៅខេត្តព្រះសីហនុ អោយបានច្រើនបន្តទៀត។ ខេត្តព្រះសីហនុធានាការពារយ៉ាងម៉ត់ចត់ចំពោះសុវត្ថិភាពសន្តិសុខរួមទាំងទ្រព្យសម្បត្តិផងដែរជូនលោកអ្នកទាំងអស់គ្នា។ ឯកឧត្ត យន្ត មីន មានប្រសាសន៍អោយដឹងទៀតថា៖នៅខេត្តព្រះសីហនុបច្ចប្បន្ននេះមានសន្ទុះរីកចម្រើនលឿនគួរកត់សំគាល់។សព្វថ្ងៃនេះខេត្តមានរោងចក្រសហគ្រាសសរុបចំនួន៦៧៦ ហើយបានផ្តល់ការងាេរជូនពលរដ្ឋបានចំនួន៥១.០០០ នាក់និងប្រើកំលាំងជនបរទេសចំនួន ៣.៥៧៨ នាក់។
ឯកឧត្តម យន្ត មីន បន្ថែមថា ដោយសារតែធនធានប្រកបដោយសក្តានុពលនេះរួមជាមួយប្រទេសមានសន្តិភាពផង បានជម្រុញឱ្យវិនិយោគិនជាច្រើនបាននឹងកំពុងចាប់អារម្មណ៍ខ្លាំងក្នុងការមកបណ្តាក់ទុននៅខេត្តព្រះសីហនុក្នុងរយៈពេលចុងក្រោយនេះ។
នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគទាំងឡាយដែលបានចូលរួមអភិវឌ្ឍខេត្តព្រះសីហនុឱ្យមានការរីកចម្រើនលឿនគួរកត់សំគាល់។
ឯកឧត្តមមានប្រសាសន៍ថា៖ចង់ឱ្យខេត្តព្រះសីហនុក្លាយទៅជាទីក្រុងដ៏ទាក់ទាញពិសេសលើផ្នែកឧស្សាហកម្ម និងទេសចរណ៍នៅពេលខាងមុខប្រកបដោយសក្តានុពលនិងមានរយៈពេលវែងហើយរក្សាបាននូវតំលៃនៃអត្តសញ្ញាណរបស់ខ្មែរមិនមែនអភិវឌ្ឍន៍ហើយតែបាត់នូវអត្តសញ្ញាណខ្មែរឡើយ៕TR
(ក្រុមគេហទំព័រខេត្តព្រះសីហនុ)
#រដ្ឋបាលខេត្តព្រះសីហនុ#រីកចម្រើនលើគ្រប់វិស័យ