Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារចុះជួយស្រុកព្រៃនប់ បានចុះប្រគល់ផ្ទះ ជូនគ្រួសារពលរដ្ឋទីទ័លក្រ…

ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារចុះជួយស្រុកព្រៃនប់ បានចុះប្រគល់ផ្ទះ ជូនគ្រួសារពលរដ្ឋទីទ័លក្រ…

ស្រុកព្រៃនប់៖ ព្រឹកថ្ងៃពុធ១៤កើត ឆ្នាំរកា ពស២៥៦១ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុនិងក្រុមការងារគណបក្សប្រជាជនថ្នាក់ខេត្តចុះជួយឃុំជើងគោស្រុកព្រៃនប់ បានចុះប្រគល់ផ្ទះ អណ្តូងទឹក  និងបង្គន់អនាម័យរួមទាំងសម្ភារប្រើប្រាស់និងថវិកាមួយចំនួនផង ជូនគ្រួសារពលរដ្ឋទីទ័លក្រខ្វះជម្រកសមរម្យ នៅឃុំជើងគោ ស្រុកព្រៃនប់ចំនួនពីរគ្រួសារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម យន្ត មីន មានប្រសាសន៍ ផ្ដាំផ្ញើរអោយអាជ្ញាធរមូលដ្ឋានត្រូវជួួយប្រជាជននិងយល់ពីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋក្នុងដែនដីរបស់ខ្លួនគ្រប់គ្រងអោយបានល្អជាប្រចាំនិងបានជំរុញឲ្យមន្ត្រី តាមមូលដ្ឋានត្រូវត្រៀមលក្ខណៈដើម្បីចាំជួយសង្រ្គោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

គ្រួសារទាំងពីរដែលទទួលបានអំណោយនេះបានសំដែងអំណរគុណ ឯកឧត្តម យន្ត មីន និងក្រុមការងារដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋជួបការលំបាកដូចជាពួកគាត់នៅតាមទីជនបទនេះ។

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងជាប្រធានក្រុមការងារគណបក្សប្រជាជនថ្នាក់ខេត្តចុះជួយស្រុកព្រៃនប់បានអោយដឹងថាក្រៅពីផ្ទះទាំងពីរខ្នងនេះដែរក្រុមការងារក៍បានត្រៀមសង់ផ្ទះចំនួនបីខ្នងផ្សេងទៀតជូនប្រជាជនក្រីក្រក្នុងមូលដ្ឋានឃុំជើងគោ។
ជាមួយគ្នានេះ ឯកឧត្តមយន្ត មីន ក៏បានចង្អុលបង្ហាញអោយក្រុមការងារចាត់ចែងជួសជុលផ្លូវលំក្រាលក្រួសក្រហមកាត់តាមភូមិពលរដ្ឋប្រវែង៤១២មនិងត្រៀម៩០០មថែមទៀតសំរាប់សម្រួលការលំបាកជូនប្រជាជនទូទៅក្នុងមូលដ្ឋាននេះ។
លោក សាមុត សុធារិទ្ធ បន្តថា៖
ក្រុមការងារនឹងខិតខំបន្តទៀតដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាជន។

សូមបញ្ជាក់ថាគ្រួសារដែលបានទទួលអំណោយខាងលើនេះ
ទី១ មានឈ្មោះ ង៉ែត ណៃ ជាជនពិការជើង(ខ្វិនជើង) មាន
ប្រពន្ធឈ្មោះ សយ ធឿន មានកូនចំនួន៣នាក់ រស់នៅភូមិត្រពាំងគា ឃំុជើងគោ ស្រុកព្រៃនប់។
គ្រួសារទី២ ឈ្មោះ រស់ ហឿន (ស្ត្រីមេម៉ាយ) នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់។
ក្រៅពីគ្រួសារទាំងពីរខាងលើ
ឯកឧត្តម យន្ត មីន ក៍បានផ្ដល់ជូននូវថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភស្ត្រីដែលមានផ្ទៃពោះនិងប្រជាពលរដ្ឋ ជនចាស់ជរាមួយចំនួនទៀតផងដែរ៕TR (ក្រុមគេហទំព័រខេត្តព្រះសីហនុ)

l1 l2 l3 l4 l6 l7 l8 l9 l10 l11