Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សារឿងចុះពិនិត្យតាមដានការចរាចរណ៍ រថយន្តធុនធ្ងន់ រថយន្តក្រឡុកបេតុង រថយន្តដឹកដី…

កិច្ចប្រជុំពិភាក្សារឿងចុះពិនិត្យតាមដានការចរាចរណ៍ រថយន្តធុនធ្ងន់ រថយន្តក្រឡុកបេតុង រថយន្តដឹកដី…

កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃអង្គារទី១៣កើត ខែកុម្ភៈ ឆ្នាំ២០១៨ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដឹកនាំដោយលោក ឈិត រតនៈ នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។ ក្រោយកិច្ចពិភាក្សាបានបញ្ចប់ រដ្ឋបាលខេត្តព្រះសីហនុ  បានដាក់ចេញនូវបំរាមមួយចំនួនដើម្បីធ្វើការណែនាំដល់លោក-លោកស្រីដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់នូវសេវាដឹកជញ្ជូន រថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់គ្រប់ប្រភេទចូលក្នុងទីប្រជុំជន ក្រុងព្រះសីហនុ ត្រូវអនុវត្តតាមការកំណត់ដូចខាងក្រោម៖

១- ហាមរថយន្តក្រុងដឹកអ្នកដំណើរចតក្រៅចំណត។
២-ហាមរថយន្តដឹកទំនិញធុនធំ(ចាប់ពីទម្ងន់ ៦តោន ដល់១០តោន)និងហាមរថយន្តដឹកទំនិញធុនធ្ងន់(ចាប់ពី១០តោនឡើងទៅ)ចត ឬឈប់នៅតាមចិញ្ចើមផ្លូវ ទ្រូងផ្លូវនិងបរិវេណសួនច្បារសាធារណៈជាដាច់ខាត។
៣- ហាមរថយន្តដឹកទំនិញធុនធំ(ចាប់ពីទម្ងន់ ៦តោន ដល់១០តោន)និងហាមរថយន្តដឹកទំនិញធុនធ្ងន់(ចាប់ពី១០តោនឡើងទៅ)ចូលទីប្រជុំជនក្នុងក្រុងព្រះសីហនុចាប់ពីម៉ោង០៥:៣០នាទីព្រឹកដល់ម៉ោង ១៨:០០នាទីល្ងាច។

ក៏ប៉ុន្តែលើកលែងចំពោះ៖
– រថយន្តធុនធំ និងធុនធ្ងន់ អាចចរាចរណ៍លើផ្លូវជាតិលេខ៤ចូលទៅដល់ទីស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ។
– រថយន្តធុនធំ និងធុនធ្ងន់ អាចចរាចរណ៍តាមផ្លូវខេត្តលេខ១៤៩ សេ អាចចូលបានត្រឹមតែផ្លូវលេខ៨០០(ភ្នំ៩៦)។
– រថយន្តដឹកសម្ភារៈយោធា រថយន្តដឹកសម្ភារៈកាកបាទក្រហម រថយន្តដឹកសម្ភារៈជំនួយមនុស្សធម៌៕ TR

K1 K2 K3 K4 K5