ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម មានភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ មកកម្សាន្តខេត្តព្រះសីហនុ មានចំនួន ៨៨.០០០នាក់ កេីនឡើង ៦ភាគរយ ប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៩.០៥០នាក់ កើន ៦,១ភាគរយ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨.៩៥០នាក់ កើន ៥,២៩ភាគរយ ។
ភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះ និងរមណីដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន ៩.០០៦នាក់ កើន ៧,៧៦ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤.៣០៥នាក់ កើនឡើង ៥.២៥ភាគរយ និងភ្ញៀវអន្តរជាតិ ៤.៧០១នាក់ កើនឡើង ២.៩៣ភាគរយ ។ – រមណីដ្ឋានពិកនិក ស្រុកកំពង់សិលាមានភ្ញៀវចំនួន ១.២២០នាក់ ។ – រមណីដ្ឋានថ្មរូង ស្រុកកំពង់សិលា មានភ្ញៀវចំនួន ២.១៨០នាក់ ។ – រមណីដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុ មានភ្ញៀវចំនួន ៦.៦៧១នាក់ ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ សភាព ការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈត្រូវបានរៀបចំគ្រប់គ្រង ការពារ និងរិតបន្តឹងបានយ៉ាងល្អប្រសើរតាមផែនការ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលគ្រប់ផ្នែក ជំនាញបានចេញប្រតិបត្តិការល្បាតតាមគោលដៅ និងភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ ។ ៕ TR
ដោយ ងូ សុមុនី