ខេត្តព្រះសីហនុ៖ នាថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការមូលដ្ឋាន សមាគមមន្រ្តីរាជការសុីវិល ក្រសួង មហាផ្ទៃ ខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់ប្រាក់ឧបត្ថម្ភ
ក្រោមអធិបតីភាព លោកស្រី ហៀក ហុីមូល្លី អភិបាលរងខេត្តព្រះសីហនុ លោក សេរី សម្បត្តិ នាយករងរដ្ឋបាល សាលាខេត្តព្រះសីហនុ លោកស្រី ឈុន សុភាព ប្រធានការិយាល័យគណនេយ្យខេត្ត បានប្រគល់ថវិកាឧបត្ថម្ភ សរុបចំនួន ៩,០០០,០០០រៀល ជូនដល់គ្រួសារសព ០២នាក់ ។
១. ឈ្មោះ សេង ស្រីណុច ត្រូវជាប្រពន្ធរបស់សព ថេត វ៉ាន់ដែន ទទួលបានថវិកា ៤,៥០០,០០០រៀល ។
២. ឈ្មោះ ពៅ ឡៃសៀម ត្រូវជាប្រពន្ធរបស់សព ខែក ហឿន ទទួលបានថវិកា ៤,៥០០,០០០រៀល។