ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ៤កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២១:០០នាទី លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច មុខP6 រង្វង់មូលតោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ
លោកវរៈសេនីយ៍ទោ កេត សុភក្ត្រ័ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចំនួន ១២នាក់ ដើម្បីចុះរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាល់កុលអ្នកបើកបរយានយន្ត លទ្ធផល ៖
-ត្រួតពិនិត្យអាល់កុលអ្នកបើកបររថយន្តចំនួន ២០នាក់ មានជាតិអាល់កុលចំនួន ០៤នាក់ ណែនាំ ០២នាក់ និង ពិន័យ ០២នាក់ ។
-ត្រួតពិនិត្យអាល់កុលអ្នកបើកបរម៉ូតូចំនួន ២៥នាក់ មានជាតិអាល់កុលចំនួន ០១នាក់ណែនាំ ។ TR