ខេត្តព្រះសីហនុ៖ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។ គោលបំណងសំខាន់នៃការបង្កើតអោយមានការិយាល័យច្រកចេញចូលតែមួយនេះ គឺដើម្បីទំលាក់សេវារដ្ឋបាលអោយនៅកិតជាមួយប្រជាពលរដ្ឋនិងបានបម្រើប្រជាជនអោយបានល្អ លឿន និងមានគុណភាព។
ឯកឧត្តម ផៃ ប៊ុនវណ្ណៈអភិបាលរងខេត្តព្រះសីហនុ និងជាតំណាង ឯកឧត្តម យន្តមីន អភិបាលគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ផ្តាំផ្ញើ លោក ប្រធាន អនុប្រធាននិងមន្ត្រីជួរមុខ ជួរក្រោយទាំងអស់នៃការិយាល័យច្រកចេញចូលតែមួយដែលត្រូវបានតែងតាំងនៅពេលនេះត្រូវរួមគ្នាធ្វើការងារអោយបានល្អជូនប្រជាពលរដ្ឋ។ឯកឧត្តម បន្ថែមថា ធ្វើយ៉ាងណាធ្វើការអោយបានលឿនមានគុណភាពស្របតាមនីតិវិធីដើម្បីអោយពលរដ្ឋសប្បាយចិត្តក្នុងការទទួលយកនិងចៀសវាងការថ្នើងថ្នាក់ណាមួយពីប្រជាពលរដ្ឋ។
ឯកឧត្តម ផៃ ប៊ុនវណ្ណៈ បានរំលឹកថា ខេត្តអាចតែងតាំងបានក៏អាចដកឬបញ្ចប់តំណែងវិញបានដែរប្រសិនបើអស់លោកមន្ត្រីទាំងនេះមិនអាចបំពេញការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានទេ៕TR
ដោយ៖ខៀវ សាវ៉ុន