ព្រឹកថ្ងៃពុធ ១០ រោជ ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៨ យោងច្បាប់៖
– ស្តីពីភតិសន្យាពិសេស ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥
– អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
– ប្រសាសន៍នៃនាំផ្ទាល់របស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ លោកព្រហ្ម ច័ន្ទវិចិត្រ អនុប្រធានមន្ទីរ និងជាតំណាងក្រសួងក.ប ប្រចាំការនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(បិតត្រាំង) បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីភតិសន្យាពិសេសជូនដល់ លោកមេឃុំបិតត្រាំង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីអនុវត្តចំពោះភតិសន្យាពិសេស។ ច្បាប់នេះប្រើប្រាស់ក្នុងគោលបំណងធានាការពារសិទ្ឋិ និងផល់ប្រយោជន៍របស់ភតិបតី(ម្ចាស់ផ្ទះជួល) និងភតិកៈ(ជាកម្មករ សិស្សនិស្សិត ដែលជួលផ្ទះក្នុងគោលបំណងស្នាក់នៅ) ដែលត្រូវបង្កើតឡើងដោយភតិសន្យាពិសេស ដើម្បីស្ថេរភាពក្នុងជីវភាពរស់នៅសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។TR