ខេត្តព្រះសីហនុ៖ បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ រយៈពេលពេញមួយថ្ងៃ ត្រូវបានបិទនៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម មាស វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ។
លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ធ្វើការបូកសរុបលទ្ធផលសន្និបាតថាមន្ទីរ បានអនុវត្តស្របតាមទិសដៅការងារ ១៩ចំណុច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ ទី១ រៀបចំប្រព័ន្ធគ្រប់ គ្រងទិន្នន័យ ផ្តល់សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា ។ ទី២ ជំរុញការប្រកាសតំបន់វិនិច្ឆ័យតាមភូមិ ស្រុកក្នុងខេត្តព្រះសីហនុពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ។ ទី៣ ពង្រឹងកិច្ចសហ ការជាមួយរដ្ឋបាលខេត្ត ដោះស្រាយវិវាទដីធ្លីដើម្បីសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងភាពសុខដុមរមនាក្នុងសង្គម ។ ទី៤ ពង្រឹងការគ្រប់ គ្រងការដ្ឋានសំណង់ ដាក់ចេញនូវវិធានការទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទព្រមទាំងលើកទឹកចិត្តនូវស្ថាបត្យកម្មដែលមានរចនាបថខ្មែរ ។ ទី៥ ការពារដីចំណីឆ្នេរ និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា រៀបចំយុទ្ធសាស្ត្រជាតិសមាហរណកម្មអភិវឌ្ឍតំ បន់ឆ្នេរសមុទ្រកម្ពុជា រៀបចំប្លង់គោលប្រើប្រាស់ដីក្រុង ផែនទីឆ្នេរ សមុទ្រ ដីចំណីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ដីកោះនៅខេត្តព្រះសីហនុ ។ ទី៦ ធ្វើប្រតិបត្តិកម្មដល់រដ្ឋបាលស្រុក មានលក្ខណៈសម្បត្តិសមស្របបន្ថែមទៀតក្នុងការចេញលិខិតអនុញ្ញាតសាងសង់លំនៅឋាន ដែលមានផ្ទៃក្រឡាសំណង់មិនលើសពី ៥០០ម៉ែត្រការ៉េ និងកម្ពស់មិនលើសពីរជាន់គិតទាំងជាន់ផ្ទាល់ដី ។ ទី៧ ពង្រឹងការអនុវត្តន៍សេវាសាធារណៈរបស់ក្រសួងដែនដី យោងតាមប្រកាសអន្តរក្រសួងលេខ ៦៤៨ និងលេខ ៦៤៨ ។ ទី៨ ជំរុញប្រសិទ្ធភាពការិយាល័យច្រកចេញចូលតែមួយរបស់មន្ទីរសុរិយោដីខេត្តព្រះ សីហនុ ។ ទី៩ ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋាន និងនីតិវិធីពាក់ព័ន្ធការងារដីធ្លី និងសំណង់ដល់គ្រប់អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ នឹងប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទី១០ ការពារដីចំណីឆ្នេរ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ រៀបចំយុទ្ធសាស្ត្រជាតិសមាហរណកម្មអភិ វឌ្ឍតំបន់ឆ្នេរសមុទ្រ ផែនការរៀបចំដែនដីខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុង ផែនទីឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ដីកោះជាដើម ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត មាន ប្រសាសន៍បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិស ដៅការងារឆ្នាំ២០១៨ ដោយបានកោតសរសើរចំពោះមន្ត្រី បុគ្គលិកគ្រប់ថ្នាក់ ខិតខំបំពេញការងារ ភារកិច្ចប្រកបដោយស្មារតីទទួលខុស ត្រូវសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ រួមចំណែកអភិវឌ្ឍការងាររៀបចំដែនដីជួនរដ្ឋបាលខេត្ត និងក្រសួងដែនដី ។ ហើយសំណង់អាគារខ្ពស់ៗបានកើនឡើងជាលំដាប់ក្នុងនោះមានសំណង់លំនៅដ្ឋានសំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម សំណង់ទេសចរណ៍និងសំណង់សាធារណៈមានចំនួន ១៩៣គម្រោង មានក្រឡាផ្ទៃសរុប ៨៥៨,៧៧១,៩៤ម៉ែត្រការ៉េ ដោយប្រើទុនវីវិនិយោគសរុប ៧៥,៤០៦,២៧៧ដុល្លារ បានផ្ដល់សេវាសាធារណៈជូនប្រជាពល រដ្ឋគ្រប់ប្រភេទទូទាំងខេត្តចំនួន ៥,៧៥៤ក្បាលដី និងក្រុមហ៊ុន ប្រមូលសេវាចូលថវិកាជាតិទាំងសេវាសូរិយោដីនិងសេវាសំណង់បានចំនួន ២,២៤៥,៦១៨,៤០០រៀល សរបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួនជូនរដ្ឋបាលខេត្ត ។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរមន្ត្រីគ្រប់លំដាប់ថ្នាក់សហការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជម្រុញផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋតាមរយៈការចុះបញ្ជីដីដាច់ដោយដុំ ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដីនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ផ្ដល់ប័ណ្ណកម្មសិទ្ធិលើដីរបស់រដ្ឋដែលអាស្រ័យផលជាក់ស្ដែង ផ្តល់ដីលក្ខណៈសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រី ក្រដែលគ្មានដីតាមសារាចរលេខ០៣ ការដោះស្រាយទំនាស់ដីធ្លីរវាងឯកជន និងឯកជន រវាងឯកជន និងដីរដ្ឋ រំលោភយកដីរដ្ឋ បន្តការគ្រប់គ្រង ការកសាងសំណង់គ្រប់ប្រភេទ ទាំងគុណភាពនិងសោ ភ័ណភាព ពិសេសក្នុងទីប្រជុំជនឲ្យមានប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព និងរហ័សទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគមន៍ ៕
ដោយ ងូ សុមុនី