ខេត្តព្រះសីហនុ៖ សមាគមវាយសីខេត្តព្រះសីហនុ រៀបចំការប្រកូតកីឡាវាយសីដណ្តើមពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជំនះ៧មករា ១៩៧៩-២០១៨ នៅទីលានប្រកួតសី ក្នុងបរិវេណសាលាខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖”កីឡាពិតជាមានសារៈសំខាន់ណាស់សំរាប់នាំមកនូវសុខភាពមាំមួនសន្តិភាព និង មិត្តភាព។សូមទាំងអស់គ្នាត្រូវចូលរួមលើកស្ទួយវិស័យកីឡាយើងឱ្យកាន់តែមានភាពប្រសើរឡើង និងផុលផុសថែមទៀត។”
ឯកឧត្តម យន្ត មីន ក៏បានអំពាវនាវអោយយើងទាំងអស់គ្នាត្រូវចេះផ្តួចផ្តើមបង្កើតអោយមានកម្មវិធីកីឡាអោយបានច្រើនថែមទៀតនៅខេត្តព្រះសីហនុដើម្បីជាកិត្តិយសខេត្តព្រះសីហនុផងដែរ។
ការថ្លែងបែបនេះត្រូវបានរំលេចឡើងក្នុងឱកាសនៃការការប្រកាសបើកកម្មវិធីកីឡាវាយសីដែលសមាគមកីឡាវាយសីខេត្តព្រះសីហនុ រៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩នៃទិវាជ័យជំនះ៧មករា ១៩៧៩-២០១៨។
លោក ថោង វីរ៉ូ អ្នករៀបចំកម្មវិធីប្រកួតវិញ្ញាសាកីឡាវាយសីនេះបានបញ្ជាក់ថា៖កម្មវិធីប្រកូតកីឡានេះដែរចាប់ផ្តើមនៅព្រឹកថ្ងៃទី០៦ ខែមករា រហូតដល់ថ្ងៃទី០៧ខែមករាឆ្នាំ២០១៨ នៅទីតាំងទីលានវាយសីក្នុងបរិវេណសាលាខេត្តព្រះសីហនុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន ។
ការប្រកួតនេះមានចំនួនសរុប៤៨គូរ និងបែងចែកជា៧ក្រុមតាមកំរិតអាយុផ្សេងៗពីគ្នា។
១.វាយសីទោល ៖ អាយុ១០ឆ្នាំចុះមានចំនួន៦នាក់ អាយុ១៥ឆ្នាំចុះមានចំនួន០៨នាក់ អាយុ១៩ឆ្នាំចុះមានចំនួន០៨នាក់។
២.វាយគូរ៖មានក្រោមអាយុ៣០ឆ្នាំ អាយុ៣០ឆ្នាំឡើង អាយុ៤០ឆ្នាំឡើង និងអាយុ៥០ឆ្នាំឡើង៕TR
អត្ថបទលោក ខៀវ សាវ៉ុន