សាលាខេត្តព្រះសីហនុ៖ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆាំ្នរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី០៥ ខែមករា ឆាំ្ន២០១៨ នៅសាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់ការកសាងកម្មវិធីវិនិយោគបីឆាំ្នរំកិលខេត្ត ២០១៨-២០២០ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណងដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងនាក់ពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនិងតម្រូរការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីលើនោះផងដែរកិច្ចប្រជុំនេះបានមានលទ្ធផលរំពឹងទុកយ៉ាងដូច្នេះថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន រួមទាំងអ្នកពាក់ព័ន្ធនានាបានដឹង បានយល់់ពីទស្សនៈគោលបំណងតម្រូវការគម្រោងអភិវឌ្ឍន៍ និងបង្ហញពីលទ្ធភាពថវិកាទៅវិញទៅមកដោយតម្លាភាព ហើយនិងឈានដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការវិនិយោគក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានា ប្រព្រឹត្តបានដោយរលូន មានសង្គតិភាព និងមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថាតាមការបង្ហាញរបស់ផែនការវិនិយោគនៃរដ្ឋបាលខេត្តបានឱ្យដឹងថាក្នុងថវិកាគម្រោងប្រើប្រាស់២០១៨នេះ ដោយមានការគាំទ្រពីមន្ទីរអង្គភាពនានាសរុប១៤៨គម្រោង មានថវិកាសរុប៣២២៨៩.១១លាននិងបូករួមទាំងអង្គការនានាសរុបមាន២៥គម្រោងមានថវិកាសរុប២៣៦៥.៨៦ សរុបទាំងសា្ថប័នរដ្ឋនិងអង្គការសង្គមស៊ីវិលមាន ១៧៣ គម្រោង មានថវិកា ៣៤៦៥៤.៩៦លានរៀល។
(រូបភាពនិងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)