Home / ព័ត៌មានទូទៅ (page 92)

ព័ត៌មានទូទៅ

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។

សូមអានបន្ត....

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការកែលម្អសួនច្បារនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងគ្រោងដាំកូនកោងកាងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា

ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុងស្រុក នាយក នាយិកទីចាត់ការសាលាខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

សូមអានបន្ត....

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអធិបតីក្នុងព្រឹត្តការណ៍បិទពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអធិបតីក្នុងព្រឹត្តការណ៍បិទពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២ (Cambodia Biz fair 2022) នៅជិតដើមឈើចាំស្នេហ៍ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន​៤៩៤.៩១៩នាក់

ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ​ និង​អកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន​៤៩៤.៩១៩នាក់​។ កំណើនភ្ញៀវទេសចរណ៍នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខ សណ្តាប់ធ្នាប់

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា

រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតនៃកងយោធាពលខេមរភូមិន្ទ (០៩វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២២) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅស្តុបវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងការរៀបចំពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងបង្ហោះគូម នៅអាងទឹកភូមិព្រៃនប់

នៅរសៀលថ្ងៃ​ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងការរៀបចំពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងបង្ហោះគូម នៅអាងទឹកភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកលោកស្រីអភិបាល អភិបាលរងស្រុក មេឃុំ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋស្រុកព្រៃនប់។

សូមអានបន្ត....

ថ្ងៃទី០២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន ១៥៤,៩៥២នាក់

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី០២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន ១៥៤,៩៥២នាក់។កំណើនភ្ញៀវទេសចរណ៍នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខ សណ្តាប់ធ្នាប់

សូមអានបន្ត....

អនុវត្តតាម សេចក្ដីណនាំលេខ០០៨/២២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ

អនុវត្តតាម សេចក្ដីណនាំលេខ០០៨/២២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុយើងសង្កេតឃើញថាមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអនៅតាមអាគារស្ថាប័ន និងលំនៅឋានរៀងៗខ្លួនបានល្អស្អាត និងមានសណ្តាប់ធ្នាប់ សាកសមជាទីក្រុងទេសចរណ៍។

សូមអានបន្ត....