អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំ២០២៤ នៅរសៀលថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ នាទី រហូតដល់ ១៧:០០ នាទី ដើម្បីត្រៀមឆ្លើយតបឆាប់រហ័សនៅពេលមានគ្រោះអាសន្នកើតឡើង។
សូមអានបន្ត....លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនស្តីពីកាលបរិច្ឆេទ នៃដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត
ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនស្តីពីកាលបរិច្ឆេទ នៃដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត និងធ្វើការពង្រឹងសមត្ថភាពជូនដល់មន្ត្រីក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត មន្ត្រីការិយាល័យគាំទ្រឃុំ សង្កាត់ នៃរដ្ឋបាលក្រុង ស្រុក និងលោក លោកស្រី មេឃុំ ចៅសង្កាត់ ស្មៀន និងតំណាងគ.ផ.ថ។
សូមអានបន្ត....លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”
នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
សូមអានបន្ត....ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង របស់ក្រុមហ៊ុន ផឹនីនស៊ូឡឹ បេ អ៉ិនវេសម៉ិន ឯ.ក
នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង របស់ក្រុមហ៊ុន ផឹនីនស៊ូឡឹ បេ អ៉ិនវេសម៉ិន ឯ.ក មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម។
សូមអានបន្ត....លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីទទួលសាលាសិក្សា អាន់នៀកម៉ះអូរជ្រៅ ពីការជួសជុលរបស់សប្បុរសជន
នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីទទួលសាលាសិក្សា អាន់នៀកម៉ះអូរជ្រៅ ពីការជួសជុលរបស់សប្បុរសជន ដែលជាអំណាយរបស់ឯកឧត្តម សួស កាណាន អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តព្រះសីហនុ រួមទាំងគ្រួសារ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងកំពុងសោម ខេត្តព្រះសីហនុ។
សូមអានបន្ត....លោកជំទាវ សេង សុមេត្តា និងលោក អ៉ី សុខឡេង អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ទីតាំង និងប្រព័ន្ធទុយោទឹកកខ្វក់មានទីតាំងគម្រោងស្ថានីយទី១
ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ទីតាំង និងប្រព័ន្ធទុយោទឹកកខ្វក់មានទីតាំងគម្រោងស្ថានីយទី១ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នសមត្ថភាពយោធា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤
ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នសមត្ថភាពយោធា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។
សូមអានបន្ត....លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ព្រឹត្តិការណ៍ Rev-Up Cambodia ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ នៅទីលានតេជោ
ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ព្រឹត្តិការណ៍ Rev-Up Cambodia ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ អ្នកឧកញ៉ា លាង ពៅ ស្ថាបនិក Rev Up Cambodia និងជាអគ្គនាយកក្រុមហ៊ុន Chip Mong NC មានប្រសាសន៍ថា ព្រឹត្តិការណ៌ថ្ងៃនេះផ្សព្វផ្សាយទីតាំង
សូមអានបន្ត....សូមចូលរួមថតរូបសេលហ្វីដោយសេរីជាមួយនឹងក្បួនរថយន្តទំនើបៗដែលនឹងធ្វើដំណើរមកកាន់ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ក្នុងព្រឹត្តិការណ៍”ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសមាគមសណ្ឋាគារកម្ពុជា និងសមាគមសណ្ឋាគារខេត្តព្រះសីហនុ
រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសមាគមសណ្ឋាគារកម្ពុជា និងសមាគមសណ្ឋាគារខេត្តព្រះសីហនុ។
សូមអានបន្ត....