ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោក លោកស្រី នាយកទីចាត់ការ និងប្រធានមន្ទីរ អង្គភាព។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបន្តអន្តាគមន៍បញ្ចេញកាណូតល្បឿនលឿនចំនួន០១គ្រឿង (០១ជើង)ទៀត ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលសេសសល់
រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបន្តអន្តាគមន៍បញ្ចេញកាណូតល្បឿនលឿនចំនួន០១គ្រឿង (០១ជើង)ទៀត ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលសេសសល់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួនសរុប៣២នាក់ ក្នុងនោះបរទេស១៨នាក់ ដែលជាប់នៅលើកោះដោយសារព្យុះភ្លៀងនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកក្រុងព្រះសីហនុវិញ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកក្រុងព្រះសីហនុវិញព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅ
សូមអានបន្ត....លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់»
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ប្រតិភូអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។
សូមអានបន្ត....សេចក្ដីណែនាំ ស្តីពី ការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន
សេចក្ដីណែនាំ ស្តីពី ការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់ទទួលសៀវភៅ “ហ៊ុន សែន កម្ពុជា” ដែលបានប្រគល់ដោយ ឯកឧត្តម ទុំប៉ែន វីរៈវិទូ
ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់ទទួលសៀវភៅ “ហ៊ុន សែន កម្ពុជា” ដែលបានប្រគល់ដោយ ឯកឧត្តម ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សព្វផ្សាយសៀវភៅសម្តេចទាំងទ្វេ និងលោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ “ហ៊ុន សែន កម្ពុជា” និងក្រុមការងារ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពព័ន្ធក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....សូមជម្រាបថា គណនី Tik Tok ផ្លូវការរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានតែមួយគត់ដែលទទួលស្គាល់ពីក្រុមហ៊ុន មានធិកខៀវ (Tick)
សូមជម្រាបថា គណនី Tik Tok ផ្លូវការរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានតែមួយគត់ដែលទទួលស្គាល់ពីក្រុមហ៊ុន មានធិកខៀវ (Tick)។ https://www.tiktok.com/@kouchchamroeun2022
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)
នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តាមតំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា ដំណើរការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានប្រព្រឹត្តដោយរលូនតាមផែនការគ្រោង
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម
នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះទៅត្រួតពិនិត្យបច្ចុប្បន្នភាពនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការរបស់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្ម (កំលាំង១០០មេហ្គាវ៉ាត់) របស់ក្រុមហ៊ុន ខេមបូឌាន អេនើជី លីមីធីត(CEL ) ស្ថិតនៅភូមិកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមអានបន្ត....ក្រោមកិច្ចសហប្រតិបត្តិការខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិន វេជ្ជបណ្ឌិតខេត្តព្រះសីហនុចំនួន ០៣រូបបានចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពីសុខភាពសាធារណៈ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ
ក្រោមកិច្ចសហប្រតិបត្តិការខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិន វេជ្ជបណ្ឌិតខេត្តព្រះសីហនុចំនួន ០៣រូប រួមមាន៖លោក សេង ណុង ប្រធានមន្ទីរបង្អែកពេទ្យបង្អែកខេត្ត លោកសៀន ភារម្យ មន្ត្រីទទួលបន្ទុក IP មន្ទីរពេទ្យបង្អែកខេត្ត លោក ជុំ រ៉ា ទទួលបន្ទុក Nursing Management បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពីសុខភាពសាធារណៈ នៅទីក្រុងណានជីង ខេត្តជាំងស៊ូ រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
សូមអានបន្ត....