នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាពសរុបប្រមាណ ១២ រូប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមអានបន្ត....មន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»
ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត។
សូមអានបន្ត....អបអរសាទរ «សាលាមត្តេយ្យសិក្សាធនធាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ» បានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២៤
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារលើករណីក្រុមសមាគមដឹកជញ្ជូនដោយតាក់ស៉ី នឹងរ៉ឺមកកង់បីក្នុងខេត្តព្រះសីហនុ
នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារលើករណីក្រុមសមាគមដឹកជញ្ជូនដោយតាក់ស៉ី នឹងរ៉ឺមកកង់បីក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ រៀបចំពីធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា
នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ រៀបចំពីធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» «For All women and girls:Rights,Equality,Empowerment»ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi)
រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីផ្លូវដើរ និងសំយ៉ាបតូបឆ្នេរអូរឈើទាល
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមធ្វើការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមធ្វើការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លីវ ជុងអ៊ី
នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លីវ ជុងអ៊ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមអានបន្ត....