ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុរួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងទីស្នាក់ការសន្តិសុខ កោះរ៉ុង កោះតាង ទីបញ្ជាការជួរមុខ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.។
សូមអានបន្ត....ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នំា២០២៤ ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិ បត្តិអង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ ចៅសង្កាត់ នៅសណ្ឋាគារសុខា។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ីហាយ
នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ីហាយ ដែលដឹកនាំដោយ លោកស្រី Tan Xiuhong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុងប៉ីហាយ និងជាអភិបាលរងនៃគណៈអភិបាលក្រុងប៉ីហាយ នៅតំបន់ស្វយ័តជនជាតិក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្នើសុំបើកដំណើរការផ្សារទំនើប មីងហួយ ស័ងស៊ីសបភីង ផ្លាហ្សា នៅទល់មុខ រង្វង់មូលតោ២
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្នើសុំបើកដំណើរការផ្សារទំនើប មីងហួយ ស័ងស៊ីសបភីង ផ្លាហ្សា នៅទល់មុខ រង្វង់មូលតោ២។ លោកអភិបាលរងបានមានប្រសាសន៍ថា ការបើកដំណើរការអាជីវកម្មនេះ ជាសញ្ញាណវិជ្ជមាន នៃការងើបឡើងវិញនៃសេដ្ឋកិច្ចខេត្ត ដែលជាលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររថយន្តក្រុងដឹកជញ្ជូនសាធារណៈ
ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររថយន្តក្រុងដឹកជញ្ជូនសាធារណៈ ដោយមានការចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។
សូមអានបន្ត....លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា
រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា របស់មន្ត្រីចំនួន ១២នាក់ ស្រី ០៤នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមកិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលា «ការបង្កើនការយល់ដឹងស្តីពីការបំពុលប្លាស្ទិក និងអត្ថប្រយោជន៍នៃការកែច្នៃឡើងវិញនៃប្លាស្ទិកទៅកាន់គ្រូ និងសិស្សានុសិស្សកម្រិតវិទ្យាល័យ»
ព្រឹកថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលា «ការបង្កើនការយល់ដឹងស្តីពីការបំពុលប្លាស្ទិក និងអត្ថប្រយោជន៍នៃការកែច្នៃឡើងវិញនៃប្លាស្ទិកទៅកាន់គ្រូ និងសិស្សានុសិស្សកម្រិតវិទ្យាល័យ» នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៃក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលក្រុង មន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរដ.ន.ស.ស.ខេត្ត លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប ៨៥នាក់។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់មតិយោបល់ លើសេចក្តីព្រាងជាភាសាខ្មែរ នៃផែនការសកម្មភាព និង ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.) បានតំណាងឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់មតិយោបល់ លើសេចក្តីព្រាងជាភាសាខ្មែរ នៃផែនការសកម្មភាព និង ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ សរុប ៣៧រូប
សូមអានបន្ត....