Home / ព័ត៌មានទូទៅ (page 47)

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេណទី១ នៅវត្តជោតញ្ញាណ (វត្តលើ)

រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយក្នុងក្រុងព្រះសីហនុ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេណទី១ នៅវត្តជោតញ្ញាណ (វត្តលើ) ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេសគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាស

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» របស់រដ្ឋបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការជំរុញលំហូរភ្ញៀវទេសចរនៅតំបន់ឆ្នេរ

នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការជំរុញលំហូរភ្ញៀវទេសចរនៅតំបន់ឆ្នេរ និងរៀបចំផែនការយុទ្ធសាស្ត្រយូរអង្វែងក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តជាប់ឆ្នេរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តខេត្តកំពត កែប និង

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីព្យុះទី១៣ឈ្មោះប៊ីបីនកានិងសម្ពាធទាបដែលគ្រប់ដណ្តប់លើឈូងសមុទ្របេងហ្គាល់

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងព្រះសីហនុ ធ្វើដំណើរដោយថ្មើរជើង ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់

រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងព្រះសីហនុ ធ្វើដំណើរដោយថ្មើរជើង ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ (ពីទីលានតេជោ ដល់ឆ្នេរអូរត្រេះ) ក្រុងព្រះសីហនុ

សូមអានបន្ត....

ជំនួបប្រជុំពិភាក្សា និងចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជំនួបប្រជុំពិភាក្សា និងចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី វាង គួយហ្វឹង (Wang Cuifeng) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តអានហ៊ួយ និងជាប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តអានហ៊ួយ។

សូមអានបន្ត....

ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត

នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ប៉ែន សុផល និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យទីតាំងក្នុងគោលបំណងអនុវត្តគម្រោងសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ទីតាំង និងប្រព័ន្ធទុយោទឹកកខ្វក់

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃ គ.ជ.អ.ប និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យទីតាំងក្នុងគោលបំណងអនុវត្តគម្រោងសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ទីតាំង និងប្រព័ន្ធទុយោទឹកកខ្វក់ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពី

សូមអានបន្ត....