Home / ព័ត៌មានទូទៅ (page 41)

ព័ត៌មានទូទៅ

លោក ឯម ភាព អភិបាលរងខេត្តបានជំនួបជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តបានជំនួបជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះលោកបានថ្លែងអំណរគុណចំពោះលោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia ដែលបានសម្របសម្រួល និងដឹកនាំគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងខេត្តព្រះសីហនុ នាឱកាសចូលព្រះវស្សារយៈពេល ៣ខែ កម្មវិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័ន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

នៅសណ្ឋាគារខែមរះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមកពីសហរដ្ឋអាមេរិក

នារាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារខែមរះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមកពីសហរដ្ឋអាមេរិក និងក្រុមការងារក្នុងឱកាសលោកព្រឹទ្ធាចារ្យអញ្ជើញមកទស្សនកិច្ចជាលើកទី២នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលតាមទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលតាមទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានជម្រុញតាមទីចាត់ការ អង្គភាព ត្រូវខិតខំបំរើសេវាសាធារណៈឱ្យបានលឿនតាមដែរអាចធ្វើបាន។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីការបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីការបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។ តាមរបៀបវារៈដូចខាងក្រោម៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទាន់ ឆាយហួយ ជាមន្ត្រីកិច្ចសន្យាអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ បានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំលោកស្រី ទុន ឆាយហួយ ឱ្យថែទាំសុខភាពសម្រាប់ខ្លួនយើង និងទារក។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភជូនលោកស្រី ទាន់ ឆាយហួយ មានដូចជា ផ្លែឈើម្នាក់០១កន្ត្រក ទឹកដោះគោឆៅ និងថវិកា ២លានរៀល៕

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា នូ ចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតលោកស្រី ម៉ាក សំណាង

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា នូ ចាន់ សារឿន អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតលោកស្រី ម៉ាក សំណាង នាយករងរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោត សាលាឡាយហ្វ អានឆុង បន្ទប់លេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជនលិចដោយជំនន់ទឹកភ្លៀងនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុ និងដើម្បីរំដោះទឹកដក់លើផ្លូវដែលនាំឱ្យខូចគុណភាពផ្លូវ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយកម្រិតបន្ថែមទៀត។

សូមអានបន្ត....