Home / ព័ត៌មានទូទៅ (page 39)

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ត្រឹង ធីហ្វីហ្វាង តំណាងថ្នាក់ដឹកនាំខេត្តតៃនិញដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញផ្សព្វផ្សាយទីផ្សារពាណិជ្ជកម្ម

ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ត្រឹង ធីហ្វីហ្វាង តំណាងថ្នាក់ដឹកនាំខេត្តតៃនិញ ជាអនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ ខេត្តតៃនិញ ដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញផ្សព្វផ្សាយទីផ្សារពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងរដ្ឋបាលខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងក្រុង អនុប្រធានមន្ទីរ ប្រធាន

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូថៃ​ ដឹកនាំដោយលោក Voratat Tantimongkolsuk

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឧកញ៉ា​ តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូថៃ​ ដឹកនាំដោយលោក Voratat Tantimongkolsuk អគ្គនាយកក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

កឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំ និងពិនិត្យសម្រង់ព័ត៌មានសម្រាប់ការកំណត់គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តភ្ជាប់នឹងរមណីយដ្ឋានទេសចរណ័អាទិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំ និងពិនិត្យសម្រង់ព័ត៌មានសម្រាប់ការកំណត់គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តភ្ជាប់នឹងរមណីយដ្ឋានទេសចរណ័អាទិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុកទាំង៥ និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីជប់លៀង ក្នុងឱកាសបុណ្យ​ឯករាជ្យ​ជាតិរបស់ប្រទេសឥណ្ឌា

នៅរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីជប់លៀង ក្នុងឱកាសបុណ្យ​ឯករាជ្យ​ជាតិរបស់ប្រទេសឥណ្ឌា​ខួប​លើក​ទី​៧៧​ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យទីតាំងប្រតិបត្តិការរបស់ក្រុមហ៊ុនថុនធូថុន(Tontoton) ដែលជាគម្រោងឯកជនមួយផ្តោតទៅលើការប្រមូលសំណល់ប្លាស្ទិចក្នុងសមុទ្

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យទីតាំងប្រតិបត្តិការរបស់ក្រុមហ៊ុនថុនធូថុន(Tontoton) ដែលជាគម្រោងឯកជនមួយផ្តោតទៅលើការប្រមូលសំណល់ប្លាស្ទិចក្នុងសមុទ្រ។ លោកអភិបាលរងបានលើកសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោកប្រធានក្រុមហ៊ុនដែលបានជួយប្រមូលសំអាតប្លាស្ទិចទាំងមានតម្លៃ និងគ្មានតម្លៃពីសមុទ្រ ក៏ដូចជានៅក្នុងសហគមន៍កម្ពុជា។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរបស់អង្គការម្លប់តាប៉ាង

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរបស់អង្គការម្លប់តាប៉ាង ដែលជាមជ្ឈមណ្ឌលជួយសង្គ្រោះ ពិគ្រោះយោបល់ បង្រៀន និងបណ្ដុះបណ្តាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលងាយរងគ្រោះនៅខេត្តព្រះសីហនុ។ លោកអភិបាលរងបានធ្វើការស្ងើចសរសើរដល់លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូទាំងអស់របស់ម្លប់តាប៉ាង ដែលបានធ្វើជាម្លប់យ៉ាងកក់ក្តៅ និងតម្រែតម្រង់ទិសកុមាររបស់យើងឱ្យដើរនៅលើផ្លូវត្រូវ ហើយផ្ដល់ក្តីសង្ឃឹមដល់ពួកគេ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទទួលបានជ័យលាភីលេខ១ ឯកឧត្តមបណ្ឌិត ស សុខា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការ

សូមអានបន្ត....

ឯកឧត្តម ជា សុផារ៉ា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើនបានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងប្រតិភូអន្តរក្រសួង លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុផ្ដល់កិច្ចសម្ភាសន៍ជូនក្រុមការងារខេត្តជាំងស៊ូ

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុផ្ដល់កិច្ចសម្ភាសន៍ជូនក្រុមការងារខេត្តជាំងស៊ូ ដើម្បីចូលរួមអបអរខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសកម្ពុជា និងជា”ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់ និងផ្លូវ” (BRI)។

សូមអានបន្ត....

ឯកឧត្តម លី រស្មី និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក

សូមអានបន្ត....