Home / ព័ត៌មានទូទៅ (page 38)

ព័ត៌មានទូទៅ

លោក មីន កុម្ភៈ និងឯកឧត្តម ណុប ហេង បានអញ្ជើញជាអធិបតីក្នុងវេទិការពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិការពិគ្រោះយោបល់ ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្តព្រះសីហនុ។ ការរៀបចំវេទិការពិគ្រោះយោបល់ ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តព្រះសីហនុ គឺដើម្បីបង្ហាញអំពីតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារការប្រកួតកីឡាជាតិលើកទី៤

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើវិញ្ញាសារកីឡាទូកក្តោង និងកីឡាម៉ូតូទឹក ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត ឯកឧត្តម មាស សុខសេនសាន និងឯកឧត្តម ឈាង ពេជ្រ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងជំរុញការវិនិយោគនៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឈាង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» អញ្ជើញផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងដែនដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៤

នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលត្រៀមទៅចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នាពេលខាងមុខ និងជូនពរក្រុមកីឡាករទាំងអស់ទទួលបានជ័យជំនះ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងសំណើសំណូមពររបស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ក និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងសំណើសំណូមពររបស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

អបអរសាទរ ឃុំកែវផុស ស្រុកស្ទឹងហាវ ទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ»

សូមអានបន្ត....

គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ២៥ ទៀត ក្រោមទុនវិនិយោគសរុប ៩១៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

នាព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិភាក្សា លើកទី១១ស្តីពី ការវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ (The 8th Meeting of The Governors of Cambodian-Thai Border Provinces) សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណៈប្រតិភូនៃព្រះរាជាណាចក្រថៃ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាតាមរបៀបវារៈដូចខាងក្រោម៖

នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាតាមរបៀបវារៈដូចខាងក្រោម៖ ១.ពិនិត្យពិភាក្សាអត្រាកំណើនសេដ្ឋកិច្ចខេត្ត ២.ពិនិត្យទិន្នន័យបណ្តាញផ្លូវក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

សូមអានបន្ត....