Home / ព័ត៌មានទូទៅ (page 37)

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាសគ្រិនភាពកម្ពុជា ២០២៤

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាសគ្រិនភាពកម្ពុជា ២០២៤ ក្រោមប្រធានបទវិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្តនិងបរិយាបន្ន ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាជីវករប្រតិបត្តិករ សិស្សនិស្សិតផងដែរ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី និងអាជ្ញាធរចុះពិនិត្យស្នឹមកំបោរនៅលើក្រានីត និងការរៀបចំកែលម្អសោភ័ណភាព បរិស្ថាននៅបរិវេណរង្វង់មូលព្រះថោង នាងនាគ

ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី និងអាជ្ញាធរចុះពិនិត្យស្នឹមកំបោរនៅលើក្រានីត និងការរៀបចំកែលម្អសោភ័ណភាព បរិស្ថាននៅបរិវេណរង្វង់មូលព្រះថោង នាងនាគ ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យទីតាំងសាងសង់មណ្ឌលសុខភាព ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យទីតាំងសាងសង់មណ្ឌលសុខភាព ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទីតាំងដែលសាងសង់មណ្ឌលសុខភាព ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាការជួយឧបត្ថម្ភរបស់សប្បុរសជនជនជាតិអាមេរិក សាងសង់អគារមណ្ឌលសុខភាពមួយខ្នង មានទទឹង ៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ស្មើនឹង ៥បន្ទប់។

សូមអានបន្ត....

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំវេទិកា «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ទី២ នៅទីក្រុងហុងកុង ប្រទេសចិន

[English Below] ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំវេទិកា «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ទី២ នៅទីក្រុងហុងកុង ប្រទេសចិន [ហុងកុង] ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញជាវាគ្មិនក្នុង «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» ដែលបានរៀបចំឡើងនៅទីក្រុងហុងកុង។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងជាអភិបាលរងទទួលបន្ទុកកិច្ចការវិនិយោគក្នុងខេត្ត លោកអភិបាលរង បានលើកឡើងថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីស្វាគមន៍ និងផ្តល់ការថែទាំវិនិយោគដោយមិនគិតទំហំ ឬសញ្ជាតិ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅទីបញ្ជាការសឹករងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម មេបញ្ជាការរងយោធភូមិភាគទី៣ លោកអភិបាលរងក្រុង ប្រធានមន្ទីរ-អង្គភាព មេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងកម្មសិក្សាការី។

សូមអានបន្ត....

ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំ លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកឧកញ៉ា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការរៀបចំ «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» នៅទីក្រុងស្យាមិន (Xiamen) ប្រទេសចិន

[ទីក្រុងស្យាមិន] ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» ដែលមានវិនិយោគិនបរទេសចូលរួមប្រមាណ ១០៥រូប មកពីវិស័យផ្សេងៗគ្នាដូចជា៖ទេសចរណ៍, ហិរញ្ញវត្ថុ, សំណង់និងអចលនទ្រព្យ, ភស្តុភារកម្ម, កសិ-ឧស្សាហកម្ម និង កម្មន្តសាលនិងផលិតកម្មជាដើម ។

សូមអានបន្ត....

នាវាទេសចរណ៍មួយគ្រឿងឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃ។ នាវានេះ ផ្ទុកភ្ញៀវទេសចរណ៍ចំនួន ៨៦៩នាក់/ស្រី ៤៤៨នាក់, មាន ២១សញ្ជាតិ នាវិកចំនួន ៤៦៣នាក់/ស្រី ១០១នាក់, មាន ៤១សញ្ជាតិមានបណ្តោយ ប្រវែង២២៨.៣០ម៉ែត្រទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៦៥ម៉ែត្រដែលធ្វើចេញមកពីប្រទេសវៀតណាម ចូលចតនៅប្រទេសកម្ពុជា

សូមអានបន្ត....