នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨។
សូមអានបន្ត....ឯកឧត្តម ទេព ធន និងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិនិត្យស្ថានភាពនៃការកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យស្ថានភាពនៃការកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សូមអានបន្ត....លិខិតលេខ ៥៦៤សជណ.ដប ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលនៃការដោះស្រាយបាតុភាពលក់ទិញដីឡូត៍និងផ្ទះក្នុងបុរី VIP ក្នុងភូមសាស្រ្តរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមរៀបចំតាំងពិព័រណ៍សុខាភិបាល Indonesia Health Fest 2024។
គណៈកម្មាធិការវិនិយោគកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រី នៃអណុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការវិនិយោគកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រី នៃអណុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព ចំណុះសាលាខេត្ត
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៥
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....ថ្ងៃស្អែកនេះគឺជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ សូមឲ្យការធ្វើដំណើរកម្សាន្តរបស់លោកអ្នកមកកាន់ខេត្តព្រះសីហនុប្រកបដោយក្ដីសប្បាយរីករាយ។ ❤️ #travel #Holidays #weekendvibes
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Video Conference
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត
ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជន។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សម្រាប់ទឹកស្អាតមិនមានការខ្វះខាតនោះទេ គឺខ្វះបណ្តាញទុយោទឹកភ្ជាប់ទៅតំបន់
សូមអានបន្ត....