នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន
សូមអានបន្ត....កិច្ចប្រជុំស្តីពីនីតិវិធីការចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីនីតិវិធីការចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ ដោយសារកន្លងមក មន្ទីរ អង្គភាពរដ្ឋមួយចំនួនធំមិនទាន់បានធ្វើការចុះបញ្ជីដីរដ្ឋបង្កជាវិវាទដីធ្លីជាបន្តបន្ទាប់ ដើម្បីបញ្ចៀសនូវទំនាស់ដីធ្លី យើងត្រូវរួមគ្នាចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់មន្ទីរ អង្គភាពក្នុងក្រុង ស្រុក ខេត្ត ។ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ត្រូវទៅចុះបញ្ជីដីរដ្ឋនៅតាមការិយាល័យភូមិបាល តាមរយៈច្រកចេញចូលតែមួយរបស់ក្រុង ស្រុក ខេត្ត ដូចជា – មន្ទីរ អង្គភាពណាមានដីប៉ុន្មានកន្លែង ទំហំប៉ុណ្ណា – តើការចុះបញ្ជីដីរដ្ឋបានកន្លែងប៉ុន្មាន …
សូមអានបន្ត....ប្រជុំពិនិត្យករណីឈ្មោះ ផាយ វឿន និងឈ្មោះ ម៉េង ផល្គុន ស្នើសុំកិច្ចអន្តរាគមន៍លើប្រជាពលរដ្ឋដែលបានសាងសង់ខ្ទម និងសំណង់រឹងមួយចំនួន
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រជុំពិនិត្យករណីឈ្មោះ ផាយ វឿន និងឈ្មោះ ម៉េង ផល្គុន ស្នើសុំកិច្ចអន្តរាគមន៍លើប្រជាពលរដ្ឋដែលបានសាងសង់ខ្ទម និងសំណង់រឹងមួយចំនួន នៅលើចំណីផ្លូវជាប់នឹងមុខរបងដីកម្មសិទ្ធិ មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានការចូលរួមពី
សូមអានបន្ត....ជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញស្តីពីគម្រោងពង្រឹងសហគ្រិនស្ត្រី និងកម្មវិធីអប់រំដោយខ្លួនឯងរវាងឯកឧត្តម គួច ចំរើន និងក្រុមហ៊ុន គ្រីសអេនើជី (អប្សរា)
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញស្តីពីគម្រោងពង្រឹងសហគ្រិនស្ត្រី និងកម្មវិធីអប់រំដោយខ្លួនឯងនៅក្នុងស្រុកចំនួនពីរនៃខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ស៊ឹម សំណាង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ស៊ឹម សំណាង អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដែលបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដោយជំងឺលើសឈាម ។
សូមអានបន្ត....កិច្ចប្រជុំពិនិត្យករណីវិវាទដីធ្លីរវាងលោក គិត ប៊ុន លោកស្រី ឡឹក លក្ខណា និងលោកម៉ម ឈៀង នៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិនិត្យករណីវិវាទដីធ្លីរវាងលោក គិត ប៊ុន លោកស្រី ឡឹក លក្ខណា និងលោកម៉ម ឈៀង ស្ថិតនៅភូមិ ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងតំណាងគូភាគីផងដែរ។
សូមអានបន្ត....កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០
ព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត លោកនាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។
សូមអានបន្ត....សកម្មភាពនៃដាំកូនកោងកាងចំនួន ២,០០០ដើមរបស់រដ្ឋបាលខេត្តព្រះសីហនុ
ព្រឹកថ្ងៃអាទិត្យ ១៥កើតខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាងចំនួន ២,០០០ដើម នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមអានបន្ត....ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទចុះពិនិត្យការអនុវត្តកម្មវិធី “ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩” របស់មន្ត្រីមូលដ្ឋាន
នារសៀលថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទចុះពិនិត្យការអនុវត្តកម្មវិធី “ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩” របស់មន្ត្រីមូលដ្ឋាន ដូចជាថ្នាក់ភូមិ ឃុំ សង្កាត់ ឱ្យមានភាពត្រឹមត្រូវ និងតម្លាភាព ជៀសវាង ឃុបឃិត បន្លំ ដាក់សាច់ញាតិជាជនក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលស្ថិតនៅក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាននាំយកទៀនព្រះវស្សា និងទេយ្យទានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ១៩វត្ត ក្នុងខេត្តព្រះសីហនុ នៅវត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតក្នុងឃុំ ស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
នារសៀលថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ១៩វត្ត ក្នុងខេត្តព្រះសីហនុ នៅវត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតក្នុងឃុំ ស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សូមអានបន្ត....