Home / ព័ត៌មានទូទៅ (page 226)

ព័ត៌មានទូទៅ

ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ ខ្សែ

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនីងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ. ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ ខ្សែ ប្រវែង ៨២, ៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

សិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងកង្កែប

ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងកង្កែបមានទំហំ ១៦១ហិកតា ស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ និងមន្ទីរ អង្គភាព ពាក់ព័ន្ធផងដែរ ។

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាការងារដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

កិច្ចប្រជុំជាមួយគណ:ប្រតិភូក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តការងារអត្រាកុលដ្ឋាន នៅតាមឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានកិច្ចប្រជុំជាមួយគណ:ប្រតិភូក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តការងារអត្រាកុលដ្ឋាន នៅតាមឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ

សូមអានបន្ត....

ការចុះពិនិត្យដីស្រះទឹកមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ រដ្ឋបាលខេត្ត ដើម្បីរៀបចំអាងប្រព្រឹត្តកម្ម

នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យដីស្រះទឹកមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីរៀបចំអាងប្រព្រឹត្តកម្ម ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូ ម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ០,២៥ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រវាងក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro …

សូមអានបន្ត....

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

នារសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ស្មៀនក្នុងខេត្តព្រះសីហនុ និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។

សូមអានបន្ត....

ប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាសម្រាប់សេវាកាស៊ីណូ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាលើការងារត្រួតពិនិត្យអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ ២០២០-២០២១ និងបទល្មើសដែលពាក់ព័ន្ធលើបំរាមរបស់រាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន

សូមអានបន្ត....

កិច្ចប្រជុំស្តីពីនីតិវិធីការចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីនីតិវិធីការចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ ដោយសារកន្លងមក មន្ទីរ អង្គភាពរដ្ឋមួយចំនួនធំមិនទាន់បានធ្វើការចុះបញ្ជីដីរដ្ឋបង្កជាវិវាទដីធ្លីជាបន្តបន្ទាប់ ដើម្បីបញ្ចៀសនូវទំនាស់ដីធ្លី យើងត្រូវរួមគ្នាចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់មន្ទីរ អង្គភាពក្នុងក្រុង ស្រុក ខេត្ត ។ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ត្រូវទៅចុះបញ្ជីដីរដ្ឋនៅតាមការិយាល័យភូមិបាល តាមរយៈច្រកចេញចូលតែមួយរបស់ក្រុង ស្រុក ខេត្ត ដូចជា – មន្ទីរ អង្គភាពណាមានដីប៉ុន្មានកន្លែង ទំហំប៉ុណ្ណា – តើការចុះបញ្ជីដីរដ្ឋបានកន្លែងប៉ុន្មាន …

សូមអានបន្ត....