ព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ និងប្រធានសភាពាណិជ្ជកម្មផងដែរ។
សូមអានបន្ត....ករណីវិវាទដីធ្លីរវាង លោកស្រី ហ៊ឹម សុវណ្ណរី និង លោក លី ហុងស៊ីន
ករណីវិវាទដីធ្លីរវាង លោកស្រី ហ៊ឹម សុវណ្ណរី និង លោក លី ហុងស៊ីន ប្រវត្តិដីទំនាស់៖ នៅឆ្នាំ១៩៩៣ លោក លី ហុងស៊ីន បានទិញដីទំហំសរុប ៤១ ហត ០៩អ ៩៣សអ ទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានទទួលប័ណ្ណសម្គាល់សិទ្ធិចំនួន ១០ប័ណ្ណ នៅឆ្នាំ១៩៩៣ (ប័ណ្ណលេខ B2 0545, B2 0546, B2 0547, B2 0548, B2 0549 , B2 0550 , B2 0551 , B2 0552, B20556, B20557)។ ការកាន់កាប់ដីពុំមានការអភិវឌ្ឍនៅលើនោះទេ ទើបនៅឆ្នាំ២០០០-២០០១ ក្រោយពីមានការសាងសង់រោងចក្រសាន់ដុងនៅក្បែរនោះ …
សូមអានបន្ត....លោកអភិបាលខេត្តអនុញ្ញាតិឱ្យលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ចូលជួបនិងសុំការណែនាំ
ព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ចូលជួបនិងសុំការណែនាំ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពផងដែរ ។
សូមអានបន្ត....អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ៥,៣០០អំពូល នៅក្នុងក្រុងព្រះសីហនុ
ព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ៥,៣០០អំពូល នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
សូមអានបន្ត....រដ្ឋបាលខេត្ត និងម្ចាស់អំណោយកាស៉ីណូ Liberty Goddes បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាជូនដល់អង្គការម្លប់តាប៉ាង
ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងម្ចាស់អំណោយកាស៉ីណូ Liberty Goddes ( នារីសន្តិភាព) បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាជូនដល់អង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
សូមអានបន្ត....កិច្ច ប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២
រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនបំរើសេវា Internet ចំនួន១១ និងតំណាងនិយ័តករទូគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ប្រចាំខេត្តព្រះសីហនុ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ខេមកូម ក្រុមហ៊ុន CFOCN ។
សូមអានបន្ត....កិច្ច ប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឱ្យលោកឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម និងសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ សម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅក្រុងកោះរ៉ុង
រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឱ្យលោកឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវសង្កាត់កោះរ៉ុង និងសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ សម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់កោះរ៉ុងផងដែរ។
សូមអានបន្ត....កិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តលិខិតលេខ ១០៣១សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា
ព្រឹកថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តលិខិតលេខ ១០៣១សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា ដោយ មានការអញ្ជើញចូលរួមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលក្រុងព្រះសីហនុ អភិបាលស្រុកស្ទឹងហាវ មន្ទីរជំនាញពាក់ព័ន្ធ ចៅសង្កាត់លេខ១ និងមេឃុំអូត្រេះ។
សូមអានបន្ត....ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៤គ្រួសារ
នៅរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៤គ្រួសារ មកពីឃុំព្រៃនប់ ១២គ្រួសារ ឃុំទួលទទឹង ៥៥គ្រួសារ ឃុំអណ្តូងថ្ម ៨៧គ្រួសារនិងឃុំសំរុង ៥០គ្រួសារ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមអានបន្ត....ការចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមអានបន្ត....