ព្រឹកថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តលិខិតលេខ ១០៣១សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា ដោយ មានការអញ្ជើញចូលរួមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលក្រុងព្រះសីហនុ អភិបាលស្រុកស្ទឹងហាវ មន្ទីរជំនាញពាក់ព័ន្ធ ចៅសង្កាត់លេខ១ និងមេឃុំអូត្រេះ។
សូមអានបន្ត....ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៤គ្រួសារ
នៅរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៤គ្រួសារ មកពីឃុំព្រៃនប់ ១២គ្រួសារ ឃុំទួលទទឹង ៥៥គ្រួសារ ឃុំអណ្តូងថ្ម ៨៧គ្រួសារនិងឃុំសំរុង ៥០គ្រួសារ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមអានបន្ត....ការចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមអានបន្ត....កិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃ
ថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃកន្លងមក ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។
សូមអានបន្ត....ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ចំនួនជាង ៤០០នាក់
ព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ចំនួនជាង ៤០០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ។
សូមអានបន្ត....ពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យានៅសាលាខេត្តព្រះសីហនុ
រសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា នៅសាលាខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់កងកម្លាំង
សូមអានបន្ត....កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួត ពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២
ព្រឹកថ្ងៃច័ន្ទ ១២រោចខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាគណៈកម្មការគ្រឿងញៀនខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួត ពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ ។
សូមអានបន្ត....កិច្ចប្រជុំស្តាប់ របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់
ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តាប់ របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ លោកស្រីអភិបាលរងស្រុកព្រៃនប់ និងក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី ផងដែរ។
សូមអានបន្ត....ប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ
ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោចខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២០២០ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។
សូមអានបន្ត....កិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ
នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងសមាគមទូកទេសចរណ៍ ផងដែរ។
សូមអានបន្ត....