នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ» ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅខេត្តកំពត។
សូមអានបន្ត....ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤
សូមកោតសរសើរនូវសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជួយថែទាំ និងស្រោចទឹកដើមឈើនៅទីតាំងសាធារណៈ ដែលស្ថិតនៅមុខផ្ទះរបស់ពួកគាត់
សូមកោតសរសើរនូវសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជួយថែទាំ និងស្រោចទឹកដើមឈើនៅទីតាំងសាធារណៈ ដែលស្ថិតនៅមុខផ្ទះរបស់ពួកគាត់។ សូមលើកទឹកចិត្ត ជួយបន្តសកម្មភាពដ៏ល្អនេះដើម្បីបរិស្ថាន និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់យើង។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កានិងបង្ក្រាបក្មេងទំនើងក្នុងសហគមន៍ ជាមួយគណៈនាយក និងលោកគ្រូអ្នកគ្រូ នៃសាលាដែលមានទីតាំងក្នុងសង្កាត់លេខ១
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កានិងបង្ក្រាបក្មេងទំនើងក្នុងសហគមន៍ ជាមួយគណៈនាយក និងលោកគ្រូអ្នកគ្រូ នៃសាលាដែលមានទីតាំងក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមមាន៖ សាលាបឋមសិក្សាចំការកៅស៊ូ, សាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ាមិត្តភាពកម្ពុជា ជប៉ុន, និងវិទ្យាល័យហ៊ុន សែន ឃ្លាំងលើ។
សូមអានបន្ត....កិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីការរៀបចំកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ និងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្ត
ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីការរៀបចំកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ និងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលខេត្តស្តីទី បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំគោលការណ៍ជួលទីតាំងផ្ទៃទឹកសមុទ្រទំហំ ១៥ ០០០ ម៉ែត្រក្រឡា ដើម្បីរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ
នៅរសៀលទី១៦ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលខេត្តស្តីទី បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំគោលការណ៍ជួលទីតាំងផ្ទៃទឹកសមុទ្រទំហំ ១៥ ០០០ ម៉ែត្រក្រឡា ដើម្បីរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ របស់ក្រុមហ៊ុន ឡី សូឡី ម៉ីឡាន អិនធើណេសិនណល ត្រាវែល ឯ.ក ស្ថិតនៅចុងឆ្នេរអូរឈើទាល២ ភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទីតាំងដាក់ពោងការពារសុវត្ថិភាពភ្ញៀវ និងទុកដាក់សម្ភារសម្អាតឆ្នេរ នៅឆ្នេរអូរឈើទាល១
រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទីតាំងដាក់ពោងការពារសុវត្ថិភាព ភ្ញៀវ និងទុកដាក់សម្ភារសម្អាតឆ្នេរ នៅឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ ។
សូមអានបន្ត....លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាលើកទី១៥ ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២៥ របស់គណៈឆ្មបកម្ពុជា
ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាលើកទី១៥ ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២៥ របស់គណៈឆ្មបកម្ពុជា ដោយមានការចូលរួមពីការិយាល័យក្រុមព្រឹក្សាគណៈឆ្មបទាំង៣៣ មន្ទីរពេទ្យថ្នាក់ជាតិ និងភូមិភាគទាំង៥។
សូមអានបន្ត....គណៈកម្មការទី៥ នៃព្រឹទ្ធសភា ស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារពត៌មាន និងការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលស្តីទី នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដើម្បីស្វែងយល់ស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារពត៌មាន និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នៅរដ្ឋបាលខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចក្រុមហ៊ុនហ្វាបិញវាយោអគ្គីសនី ស្ថិតនៅខេត្តបាកលីវ សាធារណរដ្ឋសង្គមនិយមវៀតណាម
នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចក្រុមហ៊ុនហ្វាបិញវាយោអគ្គីសនី ស្ថិតនៅខេត្តបាកលីវ សាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមអានបន្ត....