Home / ព័ត៌មានទូទៅ (page 21)

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ សពលោក ប្រាក់ សុវណ្ណ អភិបាលរងស្រុកកំពង់សីលា

នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ សពលោក ប្រាក់ សុវណ្ណ អភិបាលរងស្រុកកំពង់សីលា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងមក ដោយរោគាពាធ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តំណាងទៅសួរសុខទុក្ខ លោក ផាត់ សូនី ភ្នាក់ងារអង្គភាពសារព័ត៌មាន crn news ប្រចាំនៅខេត្តព្រះសីហនុ

រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តំណាងទៅសួរសុខទុក្ខ លោក ផាត់ សូនី ភ្នាក់ងារអង្គភាពសារព័ត៌មាន crn news ប្រចាំនៅខេត្តព្រះសីហនុ ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បន្ទាប់ពីការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោក ផាត់ សូនី ដើម្បីជួយសម្រួលដោះស្រាយបន្ទុកបានខ្លះ។

សូមអានបន្ត....

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់

នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ

កាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ដែលមានលោក ជិន ជំាងហ្គាង (Chen Jianggang)ប្រធានសមាគសភាពាណិជ្ជកម្មកម្ពុជា-ចិន និងជាទីប្រឹក្សាក្រុមហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។

សូមអានបន្ត....

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត

ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ គឺថ្ងៃទី២០ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត​បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១ ៣៥៤គ្រួសារ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១ ៣៥៤គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

សូមអានបន្ត....

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានទទួលស្វាគមន៍នូវដំណើរកម្សាន្ត របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាស្ថានអប់រំពិសេសភ្នំពេញថ្មី

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍នូវដំណើរកម្សាន្ត របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាស្ថានអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មកកាន់ខេត្តព្រះសីហនុ។

សូមអានបន្ត....