គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹង៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។ ផែនការស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖ -អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ -លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ -លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន -លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។ ដើម្បីដំណើរការគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)នេះទទួលបានជោគជ័យ រដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឲ្យរដ្ឋបាលខេត្តធ្វើការ ស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត។ តើបងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់វណ្ណៈ គាំទ្ររដ្ឋបាលខេត្តក្នុងការស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ដែល ស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជាផលប្រយោជន៍សាធារណៈដែរឬទេ? ការគាំទ្រ និងការលើកទឹកចិត្តពី បងប្អូន នឹងធ្វើឱ្យគម្រោងនេះដំណើរការបានជោគជ័យ។
សូមអានបន្ត....កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក
រសៀលថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀតយើងក៏ត្រូវរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលមានបន្ទប់ច្រើន ដើម្បីត្រៀមទទួលអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់យើង ដើម្បីធានាការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងសហគមន៍ ។
សូមអានបន្ត....ការបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR)
ព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR) នៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ។
សូមអានបន្ត....ការទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានអង្ករចំនួន ៤១តោន និងសម្ភារៈមួយចំនួនទៀត នៅស្នាក់ការសាខាកាកបាទក្រហម
ព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានអង្ករចំនួន ៤១តោន និងសម្ភារៈមួយចំនួនទៀត នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ។
សូមអានបន្ត....ការថ្លែងសារសុន្ទរកថាបើកតាមប្រព័ន្ធអនឡាញ ក្នុងវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានទទួលការអនុញ្ញាតពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីថ្លែងសារសុន្ទរកថាបើកតាមប្រព័ន្ធអនឡាញ ក្នុងវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Xiamen នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្លឹមសារនៃសារសុន្ទរកថា ក្នុងពិធីបើក មានដូចខាងក្រោម៖ ក្នុងឱកាសសប្តាហ៍មហាសមុទ្រពិភពលោក ឆ្នាំ២០២០ (2020 World Ocean Week) នេះ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំជាអនុប្រធានបណ្តាញ PNLG សូមសំដែងនូវមោទនភាពដ៏ជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាទីក្រុងជាសមាជិកនៃ PNLG ដែលបានចូលរួមសហការ និងប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សាសម្បត្តិមរតកពិភពលោក គឺមហាសមុទ្រដែលស្ថិតក្នុងចក្រក្រវ៉ាល់របស់យើង ឱ្យធានាបានស្ថិតស្ថេរ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់ការប្រើប្រាស់ និងជាប្រភពចំនីអាហារដល់មនុស្សជាតិទាំងមូល។
សូមអានបន្ត....ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៩៥៤ គ្រួសារ
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន ប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អមដំណើរ ដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធាន កិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជន អ្នកវិនិយោគ ក្នុងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការ អនុសាខាក្រុងព្រះសីហនុ និង ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី …
សូមអានបន្ត....កិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ
រសៀលថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការសាលាខេត្តផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំថា ដោយមានការឯកភាពពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ខាងមុខ។ ដូច្នេះក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង០៣ក្រុមហ៊ុន ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ឯកឧត្តម …
សូមអានបន្ត....កិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
ព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងនាយកទីចាត់ការសាលាខេត្តព្រះសីហនុផងដែរ។
សូមអានបន្ត....កិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០
រសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម កែវ ធីវុធ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ACU និង លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ ដោយមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរសុខាភិបាល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ ។
សូមអានបន្ត....ការចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:
រឹកថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនហ៊ុនចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុ ។
សូមអានបន្ត....