រសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ឆ្ពោះទៅកាន់រង្វង់មូលស្រុកស្ទឹងហាវ និងពីរង្វង់មូលស្រុកស្ទឹងហាវ ឆ្ពោះមកកាន់វិថីផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....ការអញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥
នារសៀលថ្ងៃអង្គារ ៧រោជ ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានពិនិត្យប្លង់អូរប្រឡាយ និងរកដំណោះស្រាយ ដើម្បីបើកផ្លូវទឹកឱ្យបានធំទូលាយ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត យកគ្រឿងចក្រកាយស្តារអូរប្រឡាយឱ្យបានធំ និងជ្រៅជាងមុន ធ្វើយ៉ាងណាបើកមុខទឹកឱ្យហូរបានលឿន ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា៕
សូមអានបន្ត....ការអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ
រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្លូវបេតុងវត្តលើមួយខ្សែនេះមានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ លូទឹកភ្លៀងអង្កត់ផ្ចិត ០,៦០ម៉ែត្រ ស្របផ្លូវម្ខាង និងលូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិត ០,៨០ម៉ែត្រ ចំណាយទឹកប្រាក់សរុប ១.៥៩៥.៥១៥.០០០រៀល សាងសង់ដោយក្រុមហ៊ុន អិនស៊ី គ្លូប៊ល ត្រេដ ឯ.ក ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២១ ។
សូមអានបន្ត....ការអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)
ព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ជូនអង្គពិធីថា …
សូមអានបន្ត....ការអញ្ជើញប្រគល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ សម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់
រសៀលថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ សម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងបរិស្ថាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។
សូមអានបន្ត....ការអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3)
ព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ ក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុជាច្រើនរូបផងដែរ។ សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) សាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។
សូមអានបន្ត....ការអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2)
ព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មមួយនេះ បានដាក់ឱ្យដំណើរការដោយជោគជ័យ ដោយប្រព្រឹត្តិកម្មទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថាន មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ អាងប្រព្រឹត្តិកម្មទី២ (PS2)នេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។
សូមអានបន្ត....ការអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ
ព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ ចាប់ពីស្ពានអូរ១ មកស្ពានអង្គការម្លប់តាប៉ាង និងបន្តមកស្ពានស្តេចមឹក ស្ថិតភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមអានបន្ត....ការអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1)
នៅព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នអាងប្រព្រឹត្តិកម្មមួយនេះ បានដំណើរការដោយជោគជ័យហើយ ក្នុងការចម្រោះទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថានមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។
សូមអានបន្ត....ការអញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ព្រឹកថ្ងៃច័ន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវបើកឱ្យដំណើរការសាកល្បងសាលាឡើង វិញដោយមានការចូលរួមពីលោកស្រីប្រធានមន្ទីរ អបរំ យុវជន និងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ។ យោងតាមសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសយកសាលាដែលមានសុវត្ថិភាព និងរៀប ចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរ ការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ៥សាលានៅតាមក្រុង …
សូមអានបន្ត....