ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូវិស័យឯកជនទៅចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ និងទទួលពានរង្វាន់ ក្នុងឱកាសដែលបេក្ខភាព “កំពង់ផែទេសចរណ៍”ខេត្តព្រះសីហនុ ជាប់ជាម្ចាស់ជ័យលាភីបង្គន់សាធារណៈអាស៊ានលើកទី៣ឆ្នាំ២០២៥-២០២៦ ដែលប្រារព្ធធ្វើនៅទីក្រុងជោហូ ប្រទេសម៉ាឡេស៉ី។
សូមអានបន្ត....រាជរដ្ឋាភិបាលកម្ពុជាសម្រេចយល់ព្រមឱ្យបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជាសម្រេចយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥
ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា
ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភាដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។
សូមអានបន្ត....លោក សាមុត សុធារិទ្ធ អញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ចុះប្រគល់ផ្ទះល្វែងពាណិជ្ជកម្មចំនួន៤២ល្វែង កម្ពស់១ជាន់កន្លះ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់
ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចុះប្រគល់ផ្ទះល្វែងពាណិជ្ជកម្មចំនួន៤២ល្វែង កម្ពស់១ជាន់កន្លះ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជូនគ្រួសារទ័ពដែលទទួលបានការដោះស្រាយផលប៉ះពាល់ពីការអនុវត្តគម្រោងរៀបកែចំលម្អឆ្នេរសមុទ្ររាម។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ សពលោក ប្រាក់ សុវណ្ណ អភិបាលរងស្រុកកំពង់សីលា
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ សពលោក ប្រាក់ សុវណ្ណ អភិបាលរងស្រុកកំពង់សីលា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងមក ដោយរោគាពាធ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តំណាងទៅសួរសុខទុក្ខ លោក ផាត់ សូនី ភ្នាក់ងារអង្គភាពសារព័ត៌មាន crn news ប្រចាំនៅខេត្តព្រះសីហនុ
រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តំណាងទៅសួរសុខទុក្ខ លោក ផាត់ សូនី ភ្នាក់ងារអង្គភាពសារព័ត៌មាន crn news ប្រចាំនៅខេត្តព្រះសីហនុ ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បន្ទាប់ពីការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោក ផាត់ សូនី ដើម្បីជួយសម្រួលដោះស្រាយបន្ទុកបានខ្លះ។
សូមអានបន្ត....ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។
សូមអានបន្ត....លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ
កាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ដែលមានលោក ជិន ជំាងហ្គាង (Chen Jianggang)ប្រធានសមាគសភាពាណិជ្ជកម្មកម្ពុជា-ចិន និងជាទីប្រឹក្សាក្រុមហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
សូមអានបន្ត....