ព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៥ ដែលមានការចូលពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៥ ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។
សូមអានបន្ត....ការចុះពិនិត្យដំណើរការបង្រៀន និងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ
ព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដំណើរការបង្រៀន និងការងារគ្រប់គ្រងការប្រឡងតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់ រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជ្រើសរើសសាលាចំនួន០៣ មានដូចជា វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុនសែន ស្ទឹងហាវ លើគម្រោងកែលម្អគុណភាពអប់រំ។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត …
សូមអានបន្ត....ការចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាពកោះរ៉ុង
ព្រឹកថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលកំពុងដំណើរការសាងសង់រាល់ថ្ងៃ។ ជាមួយនេះឯកឧត្តម ក៏បានអញ្ជើញទៅមើលការសាងសង់អគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុងផងដែរ ដែលទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ សូមជម្រាបផងដែរថា អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ មណ្ឌលសុខភាពកោះរ៉ុងសម្រេចបានប្រមាណជាង ១០០ភាគរយ និងអគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ ភាគរយ។
សូមអានបន្ត....ការនាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ
ព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទាំងដូសទី១និងដូសទី២។ អញ្ជើញទទួលជំនួយនេះ តំណាងដោយឯកឧត្តម ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាមឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក ហើយពិធីប្រគល់ទទួលធ្វើឡើងនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។
សូមអានបន្ត....ការចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ
ព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អ្វីជាការប្ដេជ្ញាចិត្ត នៃការចាក់វ៉ាក់សាំងនេះ គឺដើម្បីបង្កើនភាពស៊ាំដល់រាងកាយរបស់ប្រជាពលរដ្ឋយើង ឱ្យមានសុខភាពមាំមួន តាមអង្គការសុខភាពពិភពលោកឱ្យដឹងថា ជម្រើសល្អបំផុតនៃវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩នេះគឺ៖ ទី១ ការចាក់វ៉ាក់សាំង ដែលបណ្តាប្រទេសនៅលើពិភពលោក កំពុងប្តេជ្ញាចិត្តសម្រុកខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋប្រទេសរៀងៗខ្លួនដើម្បីឱ្យមានភាពស៊ាំ។
សូមអានបន្ត....ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅទូទាំងខេត្តព្រះសីហនុ
ព្រឹកថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅទូទាំងខេត្តព្រះសីហនុ។
សូមអានបន្ត....ការត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ
រសៀលថ្ងៃច័ន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរលោក ជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ។
សូមអានបន្ត....យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមជាបណ្តើរៗ
ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមជាបណ្តើរៗនៅតាមទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។ ទាក់ទងនឹងយុទ្ធនាកាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះនៅក្រុងព្រះសីហនុមាន ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។
សូមអានបន្ត....ការអញ្ជើញចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង និងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ
ព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង និងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ និងបន្តអប់រំណែនាំប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....ការអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
ព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ។ ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
សូមអានបន្ត....