Home / ព័ត៌មានទូទៅ (page 186)

ព័ត៌មានទូទៅ

ការចុះធ្វើការផ្សព្វផ្សាយ ពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការឈូសឆាយ កាប់រាន ដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុំព័ទ្ធកាន់កាប់លក់-ទិញ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយលោក ម៉ាង សីុណេត អភិបាលរងខេត្តព្រះសីហនុ បានចុះធ្វើការផ្សព្វផ្សាយ ពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការឈូសឆាយ កាប់រាន ដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុំព័ទ្ធកាន់កាប់លក់-ទិញ និងការបញ្ជាក់លើការលក់-ទិញ ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃ កោងកាង និងដីក្នុងតំបន់ការពារធម្មជាតិ រឺតំបន់គំរបព្រៃឈើ ដែលស្ថិតតំបន់អូរថ្ម ព្រំប្រទល់ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ និងតំណាងរដ្ឋបាលព្រៃឈើ។

សូមអានបន្ត....

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែ ស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត ព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីប្រកាសផ្លាស់ប្តូរ និងទទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រៃនប់

នៅព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤តហរូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ មេឃុំ ជំទប់ទី១

សូមអានបន្ត....

ពិធីប្រកាសផ្លាស់ប្តូរ និងទទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំនប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំទឹកថ្លា ស្រុកព្រៃនប់

នៅរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់

សូមអានបន្ត....

ពិធីប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ ជំនប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំទួលទទឹង ស្រុកព្រៃនប់

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ ជំនប់ទី២

សូមអានបន្ត....

បទបង្ហាញស្តីពីការកំណត់នីតិវិធី លក្ខណៈវិនិច្ឆ័យ យន្តការសម្រាប់ផ្តល់សម្បទានដីសង្គមកិច្ចនិងនីតិវិធីការដកហូតដី

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីការកំណត់នីតិវិធី លក្ខណៈវិនិច្ឆ័យ យន្តការសម្រាប់ផ្តល់សម្បទានដីសង្គមកិច្ចនិងនីតិវិធីការដកហូតដី តាមអនុក្រឹត្យលេខ ១៩ អនក្រ.បក និងប្រកាសលេខ២០០ ដនស/ប្រក ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរង នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។  

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តទីក្រុងវៃឆ្លាត(Smart city) សម្រាប់ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តទីក្រុងវៃឆ្លាត(Smart city) សម្រាប់ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) នៃជំនួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលីផងដែរ។

សូមអានបន្ត....

ការចុះទៅពិនិត្យទីតាំងដីឡូត៍(ដីសម្បទានសង្គមកិច្ច) ដែលត្រូវបានចែកជូនប្រជាពលរដ្ឋទាំង ១៨១ គ្រួសារ ដែលរងផលប៉ះពាល់ទាំងស្រុងពីការស្តារអូរ​ ប្រឡាយ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជាពលរដ្ឋទាំង ១៨១ គ្រួសារ ដែលរងផលប៉ះពាល់ទាំងស្រុងពីការស្តារអូរ​ ប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាលើករណីគម្រោងអភិវឌ្ឍ វិស័យកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Y SENG Co.,LTD

នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីគម្រោងអភិវឌ្ឍ វិស័យកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Y SENG Co.,LTD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចរីភាព

សូមអានបន្ត....

ពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ក្រុង ស្រុក

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....