ព្រឹកថ្ងៃច័ន្ទ ៩រោច ឆ្នាំខាល ចត្វាស័ក ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ មេឃុំ សមាជិកឃុំ មេភូមិ និងភូមិបាលស្រុក ព្រមទាំងបងប្អូនប្រជាលពរដ្ឋផងដែរ។
សូមអានបន្ត....លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារភូមិមួយផលិតផលមួយ
ព្រឹកថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារភូមិមួយផលិតផលមួយ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំការអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង MSMEs/SMEs ១១ខេត្ត ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ផែនការវិនិយោគខេត្ត និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្ដេចក្រឡាហោម ស ខេង បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យបញ្ចុះសព មហាឧបាសិកា តាន់ រ៉ាយ
នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យបញ្ចុះសព មហាឧបាសិកា តាន់ រ៉ាយ ដែលត្រូវជាម្ដាយបង្កើតឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែ
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកស្រី ស៊ី ធីតា មន្ត្រីកិច្ចសន្យា អង្គភាពច្រកចេញចូលតែមួយ
ព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកស្រី ស៊ី ធីតា មន្ត្រីកិច្ចសន្យា អង្គភាពច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ
រសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ ដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ នៅទីតាំងឆ្នេរអូរឈើទាល២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខេត្ត អភិបាលរងក្រុងស្រុក ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត សហគមទេសចរណ៍កោះរ៉ុង សមាគមសណ្ឋាគារ និងភោជនីយដ្ឋាន សរុបអ្នកចូលរួមប្រមាណ៥០០នាក់។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង
ព្រឹកថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចំនួន៣១៩គ្រួសារ មកពីទាំង៤ឃុំ នៃស្រុកស្ទឹងហាវ ក្នុងនោះឃុំកំពេញចំនួន៧៤គ្រួសារ ឃុំអូត្រេះចំនួន១៤៣គ្រួសារ ឃុំទំនប់រលកចំនួន៥៧គ្រួសារ និងឃុំកែវផុស ចំនួន៤៥គ្រួសារ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស
នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំកែវផុស ក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាព ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស។
សូមអានបន្ត....