រសៀលថ្ងៃពុធទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាណត្តិទី៥ ក្នុងបរិវេណវត្តអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងប្រកាសលេខ៣៦៧១ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ២ អាណត្តិទី៥
ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ២ អាណត្តិទី៥ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅចំពោះមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ លោកស្រី សំរិទ្ធ សុខេមរា ចៅសង្កាត់លេខ២ បានឡើងធ្វើការប្តេជ្ញាចិត្តដូចតទៅ៖
សូមអានបន្ត....ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអូរជ្រៅ អាណត្តិទី៥
ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអូរជ្រៅ អាណត្តិទី៥ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំអូរជ្រៅអាណត្តិចាស់ និងអាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កំលាំងប្រជាការពារ និងប្រជាពលរដ្ឋក្នុងឃុំ ទាំង៥ភូមិ សរុប១៥០នាក់ ស្រី១៣នាក់។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥
ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥។ យោងតាមប្រកាសលេខ៣៦៦១ប្រក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និង
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Zaheeruddin Babar Thaheem អគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ
រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Zaheeruddin Babar Thaheem អគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានក្រុងពីរ ស្រុក៣ ស្មើ ២៩ឃុំ-សង្កាត់ មានឆ្នេរសមុទ្រ
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ ចូលជួបសម្តែងការគួសម
ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ HTMS Rattanakosin FS-441 ដឹកនាំដោយលោកឧត្តមនាវីទោ អាថន ឆរៈភីនយ៉ូ មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ ចូលជួបសម្តែងការគួសមនៅសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក
ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់
ថ្វីត្បិតតែជំងឺគ្រុនចាញ់នៅខេត្តព្រះសីហនុ ស្ថិតក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន
រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនិងដំណើរការរៀបចំប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការចូលរួមពីអភិបាលក្រុងស្រុក នាយករដ្ឋបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទូទាំងខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការធ្វើបទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវខេត្តព្រះសីហនុ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការធ្វើបទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវខេត្តព្រះសីហនុស្តីពីការគ្រប់គ្រង និងបង្ការពិការភាពភ្នែក ឆ្នាំ២០២២-២០៣០” ដែលមានគោលបំណងចម្បង គឺប្រមូលធាតុចូលបន្ថែមទៀតដើម្បីបញ្ចប់សេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៅក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....