ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្នុងដំណាកកាលទី២ (ឆមាសទី២ ២០២២-២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមអានបន្ត....គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យធ្វេីចរាចរណ៍ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង
ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យធ្វេីចរាចរណ៍ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពកម្ពស់ទឹកភ្លៀងបានស្រកទៅវិញ លែងហូរកាត់ថ្នល់។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋ ៤២ គ្រួសារ
ក្រោយពីទទួលបានដំណឹងភ្លាមៗ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង
រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សូមអានបន្ត....សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានបំណងធ្វើដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ សូមបង្វែរទិសដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣(វាលរេញ-កំពត-ភ្នំពេញ)
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានបំណងធ្វើដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ សូមបង្វែរទិសដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣(វាលរេញ-កំពត-ភ្នំពេញ)។ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា អាចប្រឈមនឹងការបិទផ្លូវ ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។
សូមអានបន្ត....គិតត្រឹមម៉ោង១៤:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ទឹកហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រពីបាតស្ទឹង
គិតត្រឹមម៉ោង១៤:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ទឹកហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រពីបាតស្ទឹង។ តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡេីងដល់កម្រិតប្រកាសអាសន្ន កម្ពស់៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិលេខ៤តែម្ដង។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe)
រាជធានីភ្នំពេញ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមអានបន្ត....ឯកឧត្តម ផា អេងវ៉េង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ
ព្រឹកថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ។
សូមអានបន្ត....រដ្ឋបាលខេត្តព្រះសីហនុមានជំនួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃស្តីពីកម្មវិធីសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២១
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុមានជំនួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃស្តីពីកម្មវិធីសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។
សូមអានបន្ត....ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកាន់មរណទុក្ខ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកាន់មរណទុក្ខ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្តាលដង រយៈពេល០១ថ្ងៃ។
សូមអានបន្ត....