ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» និងធ្វើការដុតបំផ្លាញចោលនូវ
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយ
ព្រឹកថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ខេត្ត នៅសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ សង្កាត់ និងលោក លោកស្រីជាស្មៀនឃុំ-សង្កាត់។
សូមអានបន្ត....ស្ថានភាពជំងឺអុតស្វា (Monkeypox) នៅលេីសកលលោក ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ
ស្ថានភាពជំងឺអុតស្វា (Monkeypox) នៅលេីសកលលោក ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នការពារខ្លួន និងរក្សាអនាម័យ បរិភោគអាហារឆ្អិនល្អ ព្រមទាំងចៀសវាប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វាឬសត្វ (រស់ឬស្លាប់)។ សូមអានអត្ថបទខាងក្រោម ដេីម្បីបង្កេីនការយល់ដឹង និងចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា៖
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់
កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនជាតិ-អន្តរជាតិមកពីរាជធានីភ្នំពេញ និងសាធារណរដ្ឋកូរ៉េទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់នៅសាលាបឋមសិក្សាចំការកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ឆ្នាំ ២០២១-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា និងលោកស្រី ហៀក ហ៊ីមុល្លី
ព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ឆ្នាំ ២០២១-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី នៃក្រសួងទេសចរណ៍ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង លោកឧកញ៉ា លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត
រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគម្រោងវិនិយោគ និងចាត់អាទិភាពគម្រោងដែលគ្រោងប្រើប្រាស់ថវិកាខេត្ត ដោយមានការចូលរួមពីលោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ឃាង ភារម្យនាយករងទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើរបស់អាជីវករលក់ដូរនៅផ្សារលើ
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ឃាង ភារម្យនាយករងទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើរបស់អាជីវករលក់ដូរនៅផ្សារលើ ឈ្មោះ អ៊ុក ចាន់ធឿន, អ៊ុក ថាម, នេន ស្រីឯក, អ៊ិន សុខុន, សែស រ៉ាវី និងហ៊ី រ៉េត ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្នើសុំអន្តរាគមន៍ឱ្យពួកគាត់អាចលក់ដូរនៅកន្លែងដើមវិញ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាល
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលា
ព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដេីម្បីពិនិត្យ និងផ្តល់ការយល់ព្រមលេីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រេីប្រាស់ដីធ្លី
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដេីម្បីពិនិត្យ និងផ្តល់ការយល់ព្រមលេីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រេីប្រាស់ដីធ្លីដេីម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ។
សូមអានបន្ត....ប្រកាសអន្តរក្រសួង ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់
ប្រកាសអន្តរក្រសួង ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់
សូមអានបន្ត....