ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន Shenzhen (UPDIS) អំពីការអភិវឌ្ឍវិស័យកសិកម្ម-ឧស្សាហកម្ម នៃគម្រោងអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។
សូមអានបន្ត....លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ អាជ្ញាសាលា ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាល
ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ អាជ្ញាសាលា ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាលរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅសណ្ឋាគារឆ្នេរថ្មី។
សូមអានបន្ត....លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
រសៀលថ្ងៃពុធទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីធ្វើបច្ចុប្បន្នភាពពត៌មាន និងសន្តិសុខលម្ហសមុទ្រដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស។
សូមអានបន្ត....លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំស្ដីពី សេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំស្ដីពី សេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ) ស្ថិតនៅភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ ស្តីពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
រសៀលថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ ស្តីពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសហការី នៅសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិភាក្សាលើករណីការបាញ់សម្លាប់ជនជាតិចិនចំនួន ២ នាក់
រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិភាក្សាលើករណីការបាញ់សម្លាប់ជនជាតិចិនចំនួន ២ នាក់ នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល
ព្រឹកថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងប្រសិទ្ធិភាពការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវិដេអូ Zoom Meeting។
សូមអានបន្ត....ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្តល់សេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ។យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំចៅសង្កាត់ ដោយមានស្មៀនឃុំសង្កាត់ជាសេនាធិការ។
សូមអានបន្ត....លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់កុមារពិការ និងកំព្រា ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ
រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់កុមារពិការ និងកំព្រា ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន
ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់កំសាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រុមសេនាយុត្តិធម៌ ក្រុមសាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
សូមអានបន្ត....